• 2020-03-06 01:44:10
  • ព័ត៌មាន

មកដឹងថ្លៃដើមបង្គុំកាមេរ៉ាយក្សលើ Galaxy S20 Ultra

  • 2020-03-06 01:44:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy S20 Ultra ត្រូវ​បាន​​ក្រុម​ការងារ​ជំនាញ​មួយ​ចំនួន​បំបែក​វា​ជា​បំណែកៗ​ដើម្បី​ឲ្យ​គេ​បាន​ឃើញ​គ្រឿង​ក្នុង​របស់​ស្មាតហ្វូន​លំដាប់​កំពូល​ផុត​លេខ​ផលិត​ដោយ Samsung នេះ។ មាន​មួយ​ចំនួន​ច្បាស់​ជា​ងឿង​ឆ្ងល់​ថា​គ្រឿង​បន្លាស់​​លើ S20 Ultra មាន​ថ្លៃ​ដើម​សរុប​ប៉ុន្មាន?

ចម្លើយ​គឺ ៥២៨,៥ ដុល្លារ នេះ​បើ​ផ្អែក​តាម​ការ​វិភាគ​ជំហាន​ដំបូង​របស់​ក្រុម​ការងារ Tech Insight ដែល​គេ​បាន​វិភាគ​លើ​គ្រឿង​បន្លាស់​ទាំង​អស់​លើ Galaxy S20 Ultra។ គួរ​ដឹង​ថា​​ថ្លៃ​ដើម​នេះ​គឺ​គិត​តែ​លើ​គ្រឿង​បន្លាស់​ មិន​រាប់​បញ្ចូល​ថ្លៃ​ពលកម្ម ថ្លៃ​ដំឡើង ថ្លៃ​ដឹក​ជញ្ជូន ឬ​ថ្លៃ​ផ្សព្វផ្សាយ​នោះ​ទេ។

កាមេរ៉ា​នៅ​ផ្នែក​ខាង​ក្រោយ​របស់ S20 Ultra ជា​ផ្នែក​សំខាន់​មួយ​ ដោយ​សារ​វា​មាន​​លក្ខណៈ​សម្បត្តិ​ពិសេស​លើស​ Galaxy S20 ពីរ​ប្រភេទ​ទៀត។ ហើយ​វា​ក៏​ជា​​ផ្នែក​មួយ​ដែល​មាន​ថ្លៃ​ដើម​ថ្លៃ​ជាង​គេ​លើ Galaxy S20 Ultra ដែល​មាន​​តម្លៃ​សរុប ១០៧,៥ ដុល្លារ។

គ្រឿង​បន្លាស់​ថ្លៃ​​លំដាប់​ទី​ពីរ​គឺ​បន្ទះ​ឈីប​ដែល​មាន​តម្លៃ ៨១ ដុល្លារ បន្ទាប់​មក​គឺ​​បន្ទះ​អេក្រង់​ដែល​មាន​តម្លៃ ៦៧ ដុល្លារ។ ធៀប​នឹង​ Galaxy S10+ ចេញ​ឆ្នាំ​មុន​គឺ​មាន​​គ្រឿង​បន្លាស់​ដែល​មាន​ថ្លៃ​ដើម​សរុប ៤២០ ដុល្លារ ចំណាយ​តិច​ជាង S20 Ultra ដោយ​សារ​មិន​មាន​បំពាក់​គ្រឿង​កាមេរ៉ា​កប់​ខ្លាំង​ដូច S20 Ultra៕​​

ប្រភព៖ Sammobile ប្រែ​សម្រួល៖ សុខហេង

មតិយោបល់