• 2020-03-04 01:15:05
  • ព័ត៌មាន

LOL Mobile ដឹង​តែ​ចេញ​ហើយ តែ Riot Games ឲ្យ​តម្រុយ​ហ្គេម​បាញ់​គ្នា​ថ្មី​មួយ​ទៀត​ប្លែក​ខុស​ពី​គេ

  • 2020-03-04 01:15:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Riot Games បាន​ធ្វើ​ឲ្យ​អ្នក​និយម​លេង​ហ្គេម​កម្សាន្ត​លើ​ទូរសព្ទ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ក្រោយ​ប្រកាស​ពី​ផែនការណ៍​ត្រៀម​ចេញ​ផ្សាយ​ហ្គេម LOL Mobile ​តាំង​ពី​ចុង​ឆ្នាំ ២០១៩ ប៉ុន្តែ​ថ្មីៗ​នេះ​ក្រុមហ៊ុន​អាមេរិក​ក៏​បាន​បង្ហើប​ពី​តម្រុយ​ហ្គេម​ថ្មី​មួយ​ផ្សេង​ទៀត​ឲ្យ​ឈ្មោះ​ថា VALORANT។

ជា​ប្រភេទ​ហ្គេម​បាញ់​ប្រហារ ដែល​វា​ខុស​ប្លែក​ពី​ហ្គេម​បែប First-Person ដទៃ​ទៀត ពោល​គឺ​ក្រៅ​ពី​ការ​ប្រើប្រាស់​អាវុធ ទៀត​សោត​ក៏​មាន​ការ​ប្រើប្រាស់​វេទមន្ត​គួប​ផ្សំ​ដើម្បី​សម្លាប់​សត្រូវ​ក្នុង​សមរភូមិ​ផង​ដែរ ដោយ​ភាព​ច្នៃប្រឌិត​ថ្មី​នេះ​ទំនង​ជា​នឹង​អាច​ទាក់ទាញ​អ្នក​លេង​បាន​ច្រើន។

Riot Games ​ក៏​បាន​ទទួល​ការ​គាំទ្រ​ខ្លាំង ក្រោយ​បង្កើត​គណនី​ផ្លូវការ VALORANT លើ Twitter ដែល​ត្រឹម​រយៈ​ពេល ១២ ម៉ោង​កើន Follower ច្រើន​ជាង ៤៥ ០០០ នាក់ ប៉ុន្តែ​ចុង​ក្រោយ​ប្រញាប់​ធ្វើ​ការ​ផ្អាក​ចោល​ទៅ​វិញ ដោយ​ត្រឹម​តែ​ឲ្យ​តម្រុយ​ថា​ហ្គេម​នោះ​នឹង​មាន​ចេញ​ផ្សាយ​ឆាប់ៗ។

ទស្សនាវីដេអូខាងក្រោម៖

គួរ​រំឭក​ថា​នេះ​ជា​ហ្គេម​ទី ៤ ហើយ បន្ទាប់​ពី Riot Games បាន​ប្រកាស​ផ្លូវការ​នូវ​ហ្គេម​ចំនួន ២ មាន Legendry Runeterra និង DTCL Mobile ហើយ​សម្រាប់​ហ្គេម VALORANT ​គ្រោង​នឹង​ដាក់​ឲ្យ​លេង​នា​រដូវ​ក្តៅ ស្រប​ពេល LOL Mobile អាច​យូរ​បំផុត​ដល់​ចុង​ឆ្នាំ​ពោល​គឺ​នឹង​សម្រេច​ឲ្យ​បាន​មុន​បិទ​ទំព័រ​ឆ្នាំ ២០២០៕

អានអត្ថបទ:

ប្រភព៖ Zing ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់