• 2020-03-04 01:27:25
  • ព័ត៌មាន

ស្ងាត់​យូរ Nokia មាន​ស្មាតហ្វូន​ថ្មី​អាច​នឹង​បំពាក់ 5G ប្រកាស​ថ្ងៃ​ទី ១៩ មិនា

  • 2020-03-04 01:27:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​មាន​ការ​លុប​ចោល​នៅ​ព្រឹត្តិការណ៍ Mobile World Congress ឆ្នាំ ២០២០ ​ក៏​ជា​ហេតុ​រុញ​ឲ្យ​ក្រុមហ៊ុន​ស្មាតហ្វូន​នីមួយៗ​ត្រូវ​ប្តូរ​មក​ប្រកាស​ផលិតផល​ដោយ​កាលបរិច្ឆេទ​រៀង​ខ្លួន ខុស​ពី​ឆ្នាំ​ទៅ​ដែល​បង្ហាញ​គរ​ជើង​គ្នា​នៅ​ពិព័រណ៍​ MWC ក្នុង​ចន្លោះ​ថ្ងៃ​តែ​មួយ។

ដោយ​ឡែក​សម្រាប់​ក្រុមហ៊ុន HMD Global (Nokia Mobile) ​ក៏​ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​ដែល​សម្រេច​ប្រកាស​ចេញ​ផ្សាយ​ផលិតផល​ប្រចាំ​ឆ្នាំ​របស់​ខ្លួន តាម​រយៈ Online ផង​ដែរ ហើយ​តាម​ការ​ប្រកាស​របស់​លោក Juho Sarvikas នាយក​ជាន់​ខ្ពស់​ក្រុមហ៊ុន​ហ្វាំងឡង់​គឺ​សម្រេច​យក​ថ្ងៃ​ទី ១៩ មិនា ២០២០ ជា​ថ្ងៃ​បង្ហាញ​ផលិតផល​ថ្មី។

នា​ថ្ងៃ​នោះ​ដែរ​គេ​ជឿជាក់​ Nokia អាច​នឹង​មាន​ស្មាតហ្វូន​ដែល​គាំទ្រ​ប្រព័ន្ធ 5G ទំនង​អាច​ជា Nokia 8.2 ឬ Nokia 8.3 រួម​បញ្ចូល​នឹង​ធុន​កណ្តាល Nokia C2 ឬ Nokia 400។ ចំពោះ​ធុន​ធ្ងន់​អាច​នឹង​អូសបន្លាយ​ដល់​ចុង​ឆ្នាំ ដោយ​វា​រំពឹង​បំពាក់​បន្ទះ​ឈីប Snapdragon 865 ជាមួយ​ការ​គាំទ្រ​អ៊ីនធឺណិត 5G ដូច​គ្នា៕

អានអត្ថបទ:

ប្រភព៖ techxcite ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់