- 2020-03-03 01:24:09
- ព័ត៌មាន
ចេញហើយរូបពិត Oppo Watch គ្រោងប្រកាសថ្ងៃព្រមគ្នាជាមួយ Find X2 Pro
- 2020-03-03 01:24:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញហើយរូបពិត Oppo Watch គ្រោងប្រកាសថ្ងៃព្រមគ្នាជាមួយ Find X2 Pro
ចន្លោះមិនឃើញ
រូបភាព Poster នៃនាឡិកាឆ្លាតវៃរបស់ក្រុមហ៊ុន Oppo បានចែកចាយជាផ្លូវការហើយ ដែលបង្ហាញពីរូបរាងនិងកាលបរិច្ឆេទចេញផ្សាយជាក់លាក់ដែលប្រព្រឹត្តិទៅនាថ្ងៃតែមួយ ជួនពេលនៃការប្រកាស Find X2/X2 Pro នាថ្ងៃទី ៦ មិនា ឆ្នាំ ២០២០។
តាមតម្រុយនៃផ្ទាំង Poster បានបង្ហាញពីនាឡិកា Oppo Watchជម្រើស ២ ពណ៌មាន ខៀវងងឹត និងទឹកដោះគោគែមមាស ដែលមានអេក្រង់រាងកោង អាចធ្វើការហៅចេញចូលទំនងជាគាំទ្រការប្រើប្រាស់ eSIM ដូចស្មាតហ្វូនកំពូលមួយចំនួនបច្ចុប្បន្នដែរ។
ចំពោះតម្លៃរបស់វាតាមការរំពឹងទុកអាចថ្លៃប្រហែល ១៩៩ ដុល្លារ នេះបើតាមការចុះផ្សាយរបស់គេហទំព័រចិន Gizmochina។
ជាងនេះវាអាចនឹងបំពាក់អេក្រង់ AMOLED ទំហំ ១,៣៩ អ៊ីញ មានថាមពលថ្ម ៤២០mAh មានមុខងារវាស់ចង្វាក់បេះដូង និងមុខងារពិសេសៗមួយចំនួនប្រហាក់ប្រហែលនាឡិកាឆ្លាតវៃដទៃអ៊ីចឹងដែរ៕
អានអត្ថបទ: