• 2020-03-03 01:46:16
  • ព័ត៌មាន

អស់​ពី MWC និង F8 ព្រឹត្តិការណ៍​ជួបជុំ​អ្នក​ផលិត​ហ្គេម​ដ៏​ធំ​ប្រកាស​លើកពេលមួយទៀតហើយ

  • 2020-03-03 01:46:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​អំឡុង​ពេល​ផ្ទុះ​ការ​រាតត្បាត​វីរុស​ដ៏​សាហាវ COVID-19 ​ក៏​មាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជា​ច្រើន​បាន​រង​ផល​ប៉ះពាល់​បន្ត​កន្ទុយ​គ្នា រហូត​ដល់​ខ្លះ​ប្រកាស​ផ្អាក​អាជីវកម្ម ​ខ្លះ​ទៀត​លុប​ចោល​ការ​ត្រៀម​បើក​ព្រឹត្តិការណ៍​កម្មវិធី​ផ្សេងៗ។

មិន​ខុស​ពី Facebook ដែល​លុប​ចោល​ព្រឹត្តិការណ៍ F8 ខណៈ​ពិព័រណ៍​បច្ចេកវិទ្យា​ដ៏​ធំ​ប្រចាំ​ឆ្នាំ MWC ក៏​ត្រូវ​ខកខាន​ធ្វើ​ឡើង​ក្នុង​ឆ្នាំ​នេះ​នៅ​ប្រទេស​អេស្ប៉ាញ ហើយ​មក​ទល់​ព្រឹត្តិការណ៍​ចុងក្រោយ​នេះ​គឺ GDC2020 ឬ Game Developers Conference 2020 ក៏​ប្រកាស​ពន្យារពេល​ដូច​គ្នា។

ដំបូង​ឡើយ GDC2020 គ្រោង​នឹង​ធ្វើ​ឡើង​នា​ចន្លោះ​ថ្ងៃ​ទី ១៦-២០ មិនា នៅ​សហរដ្ឋអាមេរិក ប៉ុន្តែ​ក្រុមហ៊ុន​ធំៗ​ដូច​ជា Microsoft, EA, Unity និង Epic បាន​ប្រកាស​ដក​ខ្លួន ញាំង​ឲ្យ​ព្រឹត្តិការណ៍​ក៏​ត្រូវ​លុប​ចោល​ទាំងស្រុងតែ​ម្តង​នៅកាលបរិច្ឆេទនោះ។

គួរ​បញ្ជាក់​ថា GDC ជា​ព្រឹត្តិការណ៍​ប្រមូល​ផ្តុំ​ការ​ជួបជុំ​គ្នា​នៃ​ក្រុមហ៊ុន​និង Developer អភិវឌ្ឍ​ហ្គេម​ល្បីៗ​ទូទាំង​សកលលោក មក​ចែករំលែក​ទស្សនា​វិស័យ​ថ្មី និង​ការ​ជជែក​វែកញែក​រក​ដំណោះស្រាយ​លើ​បញ្ហា​ដែល​ប្រឈម​ណា​មួយ​ក្នុង​ឧស្សាហកម្ម​ហ្គេម​ឌីជីថល៕

អានអត្ថបទ:

ប្រភព៖ techxcite ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់