• 2020-03-02 03:09:41
  • ព័ត៌មាន

Toyota គ្រោងបើករោងចក្រ ផលិតឡានអត់ប្រើសាំងនៅចិន

  • 2020-03-02 03:09:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Toyota គ្រោងសាងសង់រោងចក្រថ្មី ដើម្បីផលិតរថយន្តអគ្គិសនី ដែលមានតម្លៃសរុប ១,២ពាន់លានដុល្លារ នៅក្នុងទីក្រុង Tianjin ប្រទេសចិន ជាមួយដៃគូសហការណ៍ គឺក្រុមហ៊ុន FAW Group។

រោងចក្រខាងលើនឹងមានសមត្ថភាពអាចផលិតរថយន្តចំនួន ២០០ ០០០គ្រឿងក្នុងមួយឆ្នាំ។ ក្នុងនោះវាមានទាំងរថយន្តអគ្គិសនីសុទ្ធ , រថយន្ត Plug-in Hybrid និង រថយន្តប្រើអ៊ីដ្រូហ្សែន ផងដែរ។

ទោះជាយ៉ាងណា Toyota បដិសេធមិនបញ្ចេញមតិលើគម្រោងនេះឡើយ ប៉ុន្តែបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចិន គឺជាទីផ្សារសកលដ៏សំខាន់បំផុតរបស់ខ្លួន៕​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់