• 2020-03-02 01:25:48
  • ព័ត៌មាន

ទំនើបខ្លាំង! ប៉ូលីសចិនប្រើមួកវៃឆ្លាត អាចស្កេនកម្តៅខ្លួនមនុស្សពីចម្ងាយ ដើម្បីរកវីរុសកូរ៉ូណា

  • 2020-03-02 01:25:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឥឡូវនេះក្រុមហ៊ុនប៉ូលីស និងអង្គភាពត្រួតពិនិត្យជំងឺរាតត្បាតនៅក្នុងប្រទេសចិន អាចស្កេនរកមើលអ្នកជំងឺកូរ៉ូណាងាយស្រួលជាងមុន ដោយសារមានជំនួយពីមួកសុវត្ថិភាពវៃឆ្លាតថ្មី។

ក្រុមហ៊ុនបច្ចេកវិទ្យា Shenzhen-based Kuang-Chi Technology បានបង្ហាញមួកប៉ូលីសវៃឆ្លាត ដែលអាចស្កេនកម្តៅខ្លួនមនុស្សបានភ្លាមៗ នៅក្នុងចំណោមហ្វូងមនុស្ស។ កាមេរ៉ាវាស់កម្តៅ (infrared camera) ត្រូវបានបំពាក់លើមួកសុវត្ថិភាព N901ដែលអនុញ្ញាតឲ្យអ្នកពាក់ អាចស្កេនកម្តៅខ្លួនមនុស្សពីចម្ងាយដល់ទៅ ៥ម៉ែត្រ។ មិនតែប៉ុណ្ណោះ ពួកគេក៏អាចស្កេនមើល QR Code និង ស្កេនផ្ទៃមុខទៀតផង។

បន្ថែមពីនេះ មួកសុវត្ថិភាពវៃឆ្លាតខាងលើ ក៏បំពាក់មកនូវមុខងារ Wi-Fi, Bluetooth និង 5G ផងដែរ។ វាកំពុងត្រូវបានប្រើប្រាស់ នៅក្នុងទីក្រុងសៀងហៃ និងទីក្រុងមួយចំនួនផ្សេងទៀត នៅក្នុងប្រទេសចិនរួចមកហើយ៕

ប្រភព៖ Scmp ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់