• 2020-03-02 03:25:35
  • ព័ត៌មាន

រថយន្ត Bentley ម៉ូឌែល Flying Spur ២០២០ ជំនាន់ទី ៣ មកដល់ទឹកដីកម្ពុជាហើយ!

  • 2020-03-02 03:25:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Flying Spur ស៊េរីថ្មីឆ្នាំ ២០២០ ជាប្រភេទរថយន្ត Grand Touring Sedan ដ៏ប្រណីត​បាន​ធ្វើការ​បង្ហាញ​ខ្លួន​ជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា ហើយនៅពេលនេះ​អ្នក​អាច​មក​ជាវ​បាន​នៅ​ឯ​សាល​តាំង​រថយន្ត Bentley ក្នុង​រាជធានី​ភ្នំពេញ​។

លោក Bernd Pichler នាយកក្រុមហ៊ុនរថយន្ត Bentley Motors ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបានមានប្រសាសន៍ថា៖ "រថយន្តម៉ូឌែល Flying Spur ជំនាន់ទី ៣ នេះគឺតឹកតាងបង្ហាញឲ្យឃើញពីភាសារចនាចម្លាក់នាសហសម័យរបស់រថយន្ត Bentley ។ វត្តមានដ៏លេចធ្លោនិងភាពទាក់ទាញគួរឲ្យចាប់ចិត្តរបស់រថយន្តនេះ នៅលើដងផ្លូវ ធ្វើឲ្យគេស្គាល់ច្បាស់ថា ជារថយន្ត Bentley ដោយគ្មានការភាន់ច្រឡំឡើយ។ ដោយសហការជាមួយនឹងភ្នាក់ងារចែកចាយផ្លូវការរបស់យើង គឺក្រុមហ៊ុន Bentley Phnom Penh យើងមានសេចក្តីរីករាយក្នុងការបង្ហាញរថយន្ត Flying Spur ស៊េរីថ្មី ឲ្យអតិថិជនរបស់យើង ក៏ដូចជាអ្នកចូលចិត្តរថយន្ត Bentley នៅក្នុងប្រទេសកម្ពុជាផងដែរ"។

លោក Bernd Pichler នាយកក្រុមហ៊ុនរថយន្ត Bentley Motors

រថយន្ត Flying Spur ស៊េរីថ្មី ត្រូវបានរចនាឡើងយ៉ាងពិសេស ដើម្បីតម្រូវចិត្តទាំងអ្នកបើកបរ និងអ្នកជិះ ដែលរថយន្តផ្សេងៗទៀតមិនអាចធ្វើបានដូច្នេះឡើយ។ រថយន្តប្រភេទទ្វារបួននេះ ត្រូវបានរចនាថ្មីតាំងពីផ្នែកខាងក្រោមដល់ផ្នែកខាងលើ ដោយផ្សំពីទឹកដៃដ៏ល្អពីអង់គ្លេសព្រមជាមួយនឹងគ្រឿងបំពាក់ទំនើប និងប្រកបដោយនវានុវត្តន៍។ រថយន្តនេះត្រូវបានផលិតឡើងដោយប្រើប្រាស់តួប្រភេទថ្មីទាំងស្រុង ហើយជំហររាងរៅរបស់រថយន្តប្រៀបបានទៅនឹងកីឡាករអត្ដពលកម្ម ពីព្រោះភ្លៅផ្នែកខាងមុខត្រូវបានរំកិលទៅមុខ ដើម្បីធ្វើឲ្យគម្លាតកង់មុខនិងកង់ក្រោយ ឆ្ងាយគ្នាបន្តិច។

រាងរៅដ៏ឆើតឆាតដូចសាច់ដុំកីឡាករ ជាពិសេសនៅផ្នែកខាងក្រោយ ត្រូវបានធ្វើឲ្យកាន់តែផុសលេចធ្លោ តាមរយៈអំពូល LED ម៉ាទ្រិច បែបគ្រីស្តាល់ ជំនាន់ថ្មីបំផុតរបស់ម៉ាក Bentley នេះនិងចង្កៀងក្រោយប្រភេទថ្មី ដែលស៊ុំស្រោបដោយ និងមានតួអក្សរ 'B' ។ ចំណែកឯការរចនាកង់រង្វង់ ២១ និង ២២ អ៊ីញប្រភេទថ្មី រឹតតែពង្រឹងលក្ខណៈសម្គាល់និងភាពហាំហានរបស់ម៉ូឌែល Flying Spur នេះថែមទៀតផង។

នេះជាលើកដំបូងហើយសម្រាប់ម៉ូឌែល Flying Spur សម័យថ្មីដែលរូប Bentley ' Flying B' ដែលអាចបិទបើកបាន ត្រូវបានលម្អប្រកបដោយមោទនភាពនៅផ្នែកខាងមុខរថយន្តម៉ូឌែលថ្មីនេះ។ រូបនេះអាចបញ្ជាបិទ បើកដោយស្វ័យប្រវត្តិ ហើយផុសចេញពីផ្នែកខាងក្រោមនិមិត្តសញ្ញា Bentley ដ៏ទំនើបស្រស់ស្អាត។

នៅផ្នែកខាងក្នុងដ៏ស្រស់ស្អាត លំហូររចនាលាតសន្ធឹងចាប់ពីតាប្លូខាងមុខប្រភេទថ្មី ដែលមានរាងដូចស្លាបបក្សី។ ការភ្ជាប់ពីកន្លែងជិះផ្នែកខាងមុខទៅផ្នែកខាងក្រោយ ដើម្បីបង្កើតជារចនាថ្មីទាំងស្រុង។ ផ្នែកខាងមុខ ប្រាកដណាស់គឺ រថយន្ត Bentley ដោយមានបំពាក់នូវសម្ភារធ្វើពីធម្មជាតិ និងជារបស់ពិត ព្រមទាំងបច្ចេកវិទ្យាថ្មីជាច្រើន។

អេក្រង់បង្វិល Bentley Rotating Display ដ៏ពិសេស គឺជាគ្រឿងបំពាក់ស្នូលសម្រាប់តាប្លូដែលត្រូវបានច្នៃយ៉ាងស្រស់ស្អាតនេះ។ ផ្ទាំងបញ្ជាកកម្រិត HD នេះគឺបំពាក់ដោយអេក្រង់ចុចបែបឌីជីថលទំហំ ១២,៣ អ៊ីញ និងលម្អទៅដោយបន្ទះឈើដ៏ស្រស់ស្អាត។

ឧបករណ៍បញ្ជាអេក្រង់ពីចម្ងាយ(Touch screen remote control) ដែលអាចដកបាន ជាគ្រឿងបំពាក់ពិសេសសម្រាប់ប្រើប្រាស់កៅអីខាងក្រោយ។ ឧបករណ៍បញ្ជាដ៏ទំនើបទាន់សម័យនេះអាចបញ្ជារាល់មុខងារសំខាន់ៗទាំងអស់​ រាប់បញ្ចូលទាំងព្រិលបាំងថ្ងៃ មុខងារគ្រប់គ្រងសីតុណ្ហភាព និងមុខងារម៉ាស្សាពូកខាងក្រោយ។ ឧបករណ៍បញ្ជានេះក៏អាចបញ្ជាលើប្រព័ន្ធអំពូលច្រើនយ៉ាងរបស់រថយន្ត Flying Spur ស៊េរីថ្មី។

ផាសុកភាព និងការសម្រិតសម្រាំងឥតខ្ចោះ សម្រាប់ផ្នែកខាងក្នុងដ៏ទូលាយត្រូវបានពង្រឹងថែមទៀតតាមរយៈការបំពាក់នូវបន្ទះឈើមួយសន្លឹក ឬពីរសន្លឹក (Single or Dual Veener) ។ ទាំងផ្នែកខាងមុខ និងខាងក្រោយ រថយន្ត Flying Spur បានបំពាក់នូវពូកស្បែករចនាបទថ្មីទាំងស្រុង ដែលមានការដេរដោយស្បែករាងគ្រាប់ពេជ្រ សម្រាប់ Mulliner Driving Specitication ។ នេះជាលើកដំបូង ក្នុងពិភពលោកដែលផ្ទៃទ្វារស្បែក ត្រូវបានដេរជារាងគ្រាប់ពេជ្របែប 3D ។

ដំបូលកញ្ជក់ ដែលអាចបំពាក់ទៅតាមជម្រើសនោះ លាតសន្ធឹងពេញផ្ទៃដំបូលដែលអាចធ្វើឲ្យផ្ទៃខាងក្នុងមានពន្លឺ និងនាំអ្នកអង្គុយក្នុងរថយន្តមានអារម្មណ៍ពិសេសក្នុងការធ្វើដំណើរ។ ប្រព័ន្ធសំឡេងដ៏វិសេស មានបំពាក់ទៅដោយប្រព័ន្ធបាស់ Bang & Olufsen ដែលមានសរុប ១៦ គ្រាប់និងព្រមជាមួយប្រព័ន្ធភ្លេង Naim កម្លាំង ២២០០ វ៉ាត់ថែមទៀតផង។

រថយន្ត Flying Spur ស៊េរីថ្មី ជារថយន្តនាំមុខគេនៅក្នុងចំណែកទីផ្សាររថយន្តប្រណីត សម្រាប់បច្ចេកវិទ្យាទំនើបទាន់សម័យរបស់ខ្លួន។ ប្រព័ន្ធជំនួយអ្នកបើកបរ រួមមាន កាមេរ៉ាពេលយប់ (Night vision infra-rd camera) ប្រព័ន្ធជំនួយចរាចរណ៍ (Traffic assist) ប្រព័ន្ធផ្តល់សញ្ញាអំពើវត្ថុមើលពុំឃើញ (Blind Sport Waring) និងប្រព័ន្ធបង្ហាញព័ត៌មាននៅលើកញ្ជាក់មុខ (Head light Display)​។ គ្រឿងបំពាក់សម្រាប់ភ្ជាប់មុខងារទំនាក់ទំនងផ្សេងៗរួមមាន Wi-Fi hotspot ជាដើម។ វាមាននាទីជួយឲ្យអ្នកបើកបរអាចប្រើប្រាស់មុខងារ និងសេវាផ្សេងៗបានភ្លាមៗក្នុងពេលតែមួយ។

ដោយសារតែសាក់ស៊ីប្រភេទថ្មីទាំងស្រុង និងទំនើបធ្វើពីអាលុយមីញ៉ូម និងកាបូនធ្វើឲ្យរថយន្ត Flying Spur ស៊េរីថ្មី ក្លាយជាសមិទ្ធផលផ្នែកបច្ចេកវិទ្យា។ បច្ចេកវិទ្យាចង្កូតមានដំណើការលើគ្រប់កង់ដោយប្រព័ន្ធភ្លើង ត្រូវបានប្រើប្រាស់់លើកដំបូងសម្រាប់រថយន្តម៉ាក Bentley ដែលបញ្ចូលគ្នាជាមួយនឹងប្រព័ន្ធ Active All-Wheel drive និង Bentley dynamic ride វាជាប្រព័ន្ធភ្លើងប្រឆាំងនិងរអិលដំបូងគេ ដែលមានកម្លាំង ៤៨ វ៉ុល ដើម្បីធ្វើឲ្យការបើកបរ និងការធ្វើដំណើារមានភាពអស្ចារ្យ។

គ្រឿងបំពាក់ទំនើបសំខាន់ៗមួយទៀត គឺបូមខ្យល់បីថតប្រភេទថ្មី ដែលផ្តល់ភាពងាយស្រួលជាងមុនក្នុងការកំណត់ប្រព័ន្ធបូមពីការជិះក្នុងលក្ខណៈជារថយន្ត limousince ទៅជាការជិះក្នុងលក្ខណៈជារថយន្តបែប Sport (ស្ព័រ)។ ប្រព័ន្ធនេះអនុញ្ញាតិឲ្យរថយន្ត Flying Spur មានសមត្ថភាពកាន់តែច្រើន ដែលពុំធ្លាប់មានពីមុនមកឡើយសម្រាប់រថយន្តប្រណីត។

រថយន្ត Flying Spur គឺម៉ាស៊ីនប្រភេទថ្មីរបស់ Bentley ជាប្រភេទម៉ាស៊ីន ៦.០ លីត្រ W12 Turbocharge ភ្ជាប់ទៅនឹងប្រព័ន្ធប្រអប់ ៨ លេខដ៏ទំនើបដែលមានអាំប្រ៊ីយ៉ាស្វ័យប្រវត្តិភ្លោះ សម្រាប់ការដូលេខកាន់តែលឿន និងរលូនជាងមុន។ រីឯម៉ាស៊ីន TSI ប្រភេទថ្មីនេះ ជួយឲ្យរថយន្តមានសន្ទុះល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយប្រើពេលតែ ៣,៨ វិនាទីប៉ុណ្ណោះ ហើយល្បឿនអតិបរមាគឺ ៣៣៣ គីឡូម៉ែត្រក្នុងមួយម៉ោង។

ក្រុមហ៊ុនរថយន្ត Bentley Motor គឺជាម៉ាកយីហោរថយន្តប្រណីតដែលមានភាពពេញនិយមខ្លាំងបំផុតនៅក្នុងពិភពលោក។ ទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុនស្ថិតនៅក្នុងក្រុង Crewe ជាមូលដ្ឋានសម្រាប់គ្រប់ប្រតិបត្តិការរបស់ក្រុមហ៊ុនរាប់បញ្ចូលទាំងផ្នែករចនាម៉ូត ផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ផ្នែកវិស្វកម្ម និងផលិតកម្មសម្រាប់សែស្រឡាយម៉ូឌែលរថយន្តទាំងបួនរបស់ក្រុមហ៊ុន ដែលមានដូចជា Continental, Flying Spur, Bentayga និង Mulsanne ។

ការច្របាច់បញ្ចូលគ្នានូវហត្ថកម្មដ៏ល្អឥតខ្ចោះ ដោយប្រើប្រាស់ជំនាញ ដែលបានផ្ទេរពីមួយជំនាន់ទៅមួយជំនាន់ បូកផ្សំជាមួយនឹងផ្នែកវិស្វកម្ម និងបច្ចេកវិទ្យាឈានមុខ គឺជាគោលការណ៍ពិសេសប្លែកពីគេ សម្រាប់ម៉ាកយីហោប្រណិតនានារបស់អង់គ្លេស ដែលមានដូចជាម៉ាក Bentley នេះជាដើម។

ម៉ាកយីហោរថយន្តនេះក៏ជាតឹកតាងគំរូ សម្រាប់វិស័យោផលិតកម្ម ដែលមានតម្លៃខ្ពស់របស់អង់គ្លេស។ បច្ចុប្បន្នក្រុមហ៊ុន Bentley មានបុគ្គលិកប្រមាណជា ៤០០០ នាក់នៅឯទីក្រុង Crewe ៕

អត្ថបទ៖ រក្សា

មតិយោបល់