- 2020-02-26 01:23:33
- ព័ត៌មាន
តេស្តផ្ទាល់ដៃ S20 Ultra អាចផ្តួល iPhone 11 Pro Max ប្រើ RAM 4GB បានអត់?
- 2020-02-26 01:23:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តេស្តផ្ទាល់ដៃ S20 Ultra អាចផ្តួល iPhone 11 Pro Max ប្រើ RAM 4GB បានអត់?
ចន្លោះមិនឃើញ
ក្រុមការងារ EverythingApplePro បានបង្ហោះផ្សាយនៅវីដេអូថ្មីមួយលើ YouTube ជុំវិញការតេស្តផ្ទាល់ដោយដៃទៅលើការប្រៀបធៀបល្បឿននៃស្មាតហ្វូន Galaxy S20 Utlra និង iPhone 11 Pro Max ដែលមានអាយុកាលចេញផ្សាយលើសគ្នាប្រហែល ៥ ខែ។
ការប្រៀបធៀបនោះគឺធ្វើឡើងលើ S20 Ultra ទំហំ RAM 12GB និង iPhone 11 Pro Max ទំហំ RAM 4GB ដោយឆ្លងកាត់ការតេស្តបើកបិទកម្មវិធីមួយចំនួន បូកផ្សំនឹងការ Export ចេញនៅវីដេអូកម្រិត 4K រួចធ្វើវាម្តងទៀតស្មើនឹង ២ ជុំ។
Samsung S20 Ultra មកជាមួយឈីប Snapdragon 865 ប្រភេទ 7nm+ រត់លើ Android 10 រីឯ iPhone 11 Pro Max ប្រើឈីប A13 Bionic ប្រភេទ 7nm+ រត់លើ iOS 13.3.1។
ជាលទ្ធផលបានបង្ហាញថានៅជុំទី ១ ស្មាតហ្វូនរបស់ Apple បានយកឈ្នះដោយប្រើពេល ៣ នាទី និង ០៦ វិនាទី ខណៈដែលស្មាតហ្វូនរបស់ Samsung ប្រើពេល ៣ នាទី និង ១៩ វិនាទី។
ប៉ុន្តែចូលដល់ជុំទី ២ គឺ iPhone បានធ្លាក់ល្បឿនដាច់បើធៀបនឹង Samsung ពោលគឺមួយប្រើពេល ១ នាទី និង ៥ វិនាទី រីឯមួយទៀតប្រើពេល ២ នាទី និង ០៤ វិនាទី នេះក៏អាចថាដោយសារកត្តានៃទំហំ RAM ខុសគ្នាច្រើនផងដែរ ធ្វើឲ្យដំណើរការ App ក្នុង Background លើ iPhone រាងស្ពឹកខ្លាំងបន្តិច៕
ទស្សនាវីដេអូខាងក្រោម៖
អានអត្ថបទ: