• 2020-02-25 01:50:00
  • ព័ត៌មាន

ទីបំផុតដឹងតម្លៃ Sony Xperia ជំនាន់ថ្មី!

  • 2020-02-25 01:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sony បាន​ផ្ញើ​នូវ​​លិខិត​ខុសៗ​គ្នា​​សម្រាប់​ស្មាតហ្វូន​ថ្មី​របស់​ខ្លួន​ក្នុង​ប្រទេស​នីមួយៗ ហើយ​មាន​តែ​ប្រទេស​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​មាន​ប្រាប់​អំពី​តម្លៃ និង​ព័ត៌មាន​អំពី​ការ​ចេញ​លក់។

​​បើ​តាម​លិខិត​សម្រាប់​ប្រទេស​បារាំង បាន​ឲ្យ​ដឹង​ថា​ Sony Xperia 1 II នឹង​ចេញ​លក់​នៅ​ត្រីមាស​ទី ២ ឆ្នាំ​នេះ ជា​មួយ​ជម្រើស​ពណ៌​ខ្មៅ និង​ពណ៌​ស្វាយ។ តម្លៃ​លក់​រាយ​នៅ​បារាំង​គឺ ១ ២០០ អឺរ៉ូ ដែល​ស្មើ​ប្រមាណ ១ ៣០០ ដុល្លារ ។ ​វា​មិន​​មាន​​ជា​ប្រភេទ ​4G នោះ​ទេ គឺ​មាន​តែ​ប្រភេទ 5G ដែល​ប្រើ​ប្រាស់ RAM ទំហំ ៨GB និង​អង្គ​ផ្ទុក ២៥៦ GB ដែល​មាន​រន្ធ​ដោត​មេមូរី​កាត។

Sony Xperia 10 II ក៏​នឹង​ចេញ​លក់​នៅ​ត្រីមាស​ទី ២ ដែរ ជា​មួយ​ជម្រើស​ពណ៌​ខ្មៅ និង​ពណ៌​ស។ តម្លៃ​លក់​រាយ​នៅ​បារាំង​គឺ ៣៧០ អឺរ៉ូ (ស្មើ​ប្រមាណ​ ៤០១ ដុល្លារ) សម្រាប់​ប្រភេទ​មាន RAM ទំហំ ៤GB និង​អង្គ​ផ្ទុក ១២៨GB។

ចំណែក Xperia L4 ដែល​ប្រកាស​ចេញ​សប្ដាហ៍​មុន នឹង​ចេញ​លក់​អំឡុង​ត្រីមាស​ទី ២ ដែរ។ ពេល​ចេញ​លក់​គឺ​មាន​តម្លៃ ២០០ អឺរ៉ូ ដែល​ស្មើ​ប្រមាណ ២១៧ ដុល្លារ ជា​មួយ​ជម្រើស​ពណ៌​ខៀវ និង​ខ្មៅ។ វា​មាន RAM ទំហំ ៣GB និង​អង្គ​ផ្ទុក ៦៤GB៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់