• 2020-02-24 01:15:06
  • ព័ត៌មាន

ស្មាតហ្វូន​អេក្រង់​ពេញ​សង​ខាង Mi Mix Alpha ​មាន​លក់​ហើយ​តម្លៃ​ទិញ​បាន S20 Ultra ពីរ​គ្រឿង

  • 2020-02-24 01:15:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Xiaomi ​បាន​ចេញ​ផ្សាយ​ស្មាតហ្វូន Mi Mix Alpha ​កាល​ពី​ខែ​កញ្ញា ឆ្នាំ ២០១៩ កន្លង​ទៅ ​ដែល​មាន​ចំណុច​រសើប​ត្រង់​ការ​បំពាក់​នូវ​អេក្រង់​លាត​សន្ធឹង​ទាំង​ផ្នែក​ខាង​មុខ​និង​ខាង​ក្រោយ ដល់​ទៅ ១៨០,៦ ភាគរយ។

បើ​តាម​ប្រភព​ចុង​ក្រោយ​មួយ​បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​យក្ស​ប្រទេស​ចិន បាន​ដាក់​លក់​ស្មាតហ្វូន​ Mi Mix Alpha ជា​ផ្លូវការ​ហើយ ប៉ុន្តែ​ដំណាក់​កាល​ដំបូង​នៅ​ទីផ្សារ​ប្រទេស​ចិន​ជា​មុន​សិន ដោយ​មាន​តម្លៃ​ប្រមាណ ១៩ ៩៩៩ យន់​ឬ​ខ្ទង់ ២ ៨៤៥ ដុល្លារ

គួរ​បញ្ជាក់​ថា Mi Mix Alpha ​មាន​តួ​ខ្លួន​ស្រោប​ដោយ​ផ្នែក​កញ្ចក់​ជា​ធំ ខណៈ​គែម​ព័ទ្ធ​ជុំវិញ​ផ្នែក​លើ​ក្រោម​ជា​សារធាតុ​ទីតាញ៉ូម។ ប្រព័ន្ធ​កាមេរ៉ា​ក្រោយ​មាន Sensor ចំនួន ៣ គ្រាប់​ដោយ​ឡេន​មេ​មាន​ទំហំ 108MP ខណៈ​ឡេន Ultra Wide-angle មាន​ទំហំ 20MP និង​ Telephoto គ្រាប់​ទី​បី​ទំហំ 12MP។

កម្លាំង​ម៉ាស៊ីន​រត់​ដោយ​បន្ទះ​ឈីប Qaulcomm Snapdragon 855 Plus អម RAM ធំ​ទំហំ 12GB មាន​អង្គ​ផ្ទុក 512GB ប្រភេទ UFS 3.0 ខណៈ​ថាមពល​ថ្ម​ទំហំ ៤ ០៥០mAh គាំទ្រ​ប្រព័ន្ធ​សាក​ថ្ម​រហ័ស​កម្លាំង ៤០ វ៉ាត់​និង​មាន​អ៊ីនធឺណិត 5G ផង​ដែរ៕​​

អានអត្ថបទ:

ប្រភព៖ Flashfly ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់