- 2020-02-17 02:25:44
- ព័ត៌មាន
Rolls-Royce ផ្ដល់ការបញ្ចុះតម្លៃដ៏សម្ងាត់មួយ សម្រាប់ឡានស៊េរី ២០១៩ និង ២០២០
- 2020-02-17 02:25:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Rolls-Royce ផ្ដល់ការបញ្ចុះតម្លៃដ៏សម្ងាត់មួយ សម្រាប់ឡានស៊េរី ២០១៩ និង ២០២០
ចន្លោះមិនឃើញ
ផ្អែកតាមអត្រាតម្លៃដែលប្រទះឃើញដោយ Cox Automative បានបង្ហាញថា Rolls-Royce នៅសហរដ្ឋអាមេរិក កំពុងធ្វើការផ្ដល់ជូនការបញ្ចុះតម្លៃសម្ងាត់សម្រាប់រថយន្ត Dawn, Ghost និង Wraith ស៊េរីឆ្នាំ ២០១៩ និង ២០២០។
សម្រាប់ស៊េរីឆ្នាំ ២០១៩ ក្រុមហ៊ុន Rolls-Royce ផ្ដល់ការបញ្ចុះតម្លៃរហូតដល់ ២ ម៉ឺនដុល្លារ សម្រាប់ម៉ូដែល Dawn, Ghost និង Wraith។ នេះធ្វើឲ្យ Rolls-Royce Dawn ថយចុះតម្លៃពី ៣៤៦ ៣០០ ដុល្លារ មកនៅ ៣២៦ ៣០០ ដុល្លារ, Rolls-Royce Ghost នៅសល់ ២៩១ ៩០០ ដុល្លារ និង Rolls-Royce Wraith សល់តម្លៃ ៣០០ ៥០០ ដុល្លារ។
សម្រាប់ម៉ូដែលឆ្នាំ ២០២០ វិញ មានការបញ្ចុះតម្លៃរហូតដល់ ១៥ ០០០ ដុល្លារ និងផ្ដល់ជូនសម្រាប់ម៉ូដែលទាំងបីដូចគ្នា។ ម៉ូដែល Dawn មានតម្លៃ ៣៣១ ៣០០ ដុល្លារ, ម៉ូដែល Ghost មានតម្លៃ ២៩៦ ៩០០ ដុល្លារ និងម៉ូដែល Wraith មានតម្លៃ ២៨១ ៩០០ ដុល្លារ។ ការបញ្ចុះតម្លៃទាំងនេះផ្ដល់ជូនត្រឹមថ្ងៃទី ៣១ ខែមីនាប៉ុណ្ណោះ៕