- 2020-02-14 06:27:32
- ព័ត៌មាន
មេធំ Amazon បំបែកកំណត់ត្រាទិញភូមិគ្រឹះថ្លៃបំផុតមួយកន្លែងនៅទីក្រុង Los Angeles
- 2020-02-14 06:27:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេធំ Amazon បំបែកកំណត់ត្រាទិញភូមិគ្រឹះថ្លៃបំផុតមួយកន្លែងនៅទីក្រុង Los Angeles
ចន្លោះមិនឃើញ
សេដ្ឋីមានទ្រព្យច្រើនបំផុតលំដាប់ទី ១ ក្នុងលោកនិងជាស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos ថ្មីៗនេះទើបតែសម្រេចទិញបាននូវភូមិគ្រឹះមួយកន្លែងក្នុងទីក្រុង Los Angeles ដែលមានតម្លៃដល់ទៅ ១៦៥ លានដុល្លារអាមេរិក។
ជាកំណត់ត្រាតម្លៃភូមិគ្រឹះថ្លៃបំផុតដាច់គេប្រចាំទីក្រុងនោះ ដោយលោក Bezos បានទិញភូមិគ្រឹះ Warner Estate ពីអ្នកធ្វើជំនួញល្បីឈ្មោះលោក David Geffen។ នេះបើតាមប្រភពពី WSJ បានចុះផ្សាយកាលពីថ្ងៃពុធកន្លងទៅ។
តម្លៃរបស់វាបំបែកកំណត់ត្រាលើតម្លៃចាស់កាលពីឆ្នាំទៅពេលដែលនាយកប្រតិបត្តិក្រុមហ៊ុន FOX Corporation លោក Lachlan Murdoch បានទិញអចលនទ្រព្យតម្លៃ ១៥០ លានដុល្លារ ដែលស្ថិតក្នុងទីក្រុង Los Angeles រដ្ឋ California នោះដូចគ្នា។
ភូមិគ្រឹះ Warner Estate របស់ Bezos មានទំហំផ្ទៃដីសរុប ៣,៦ ហិចតា ដោយមានបរិវេណធំទូលាយ គួបផ្សំនឹងទីលានវាយកូនបាល់និងវាយកូនហ្គោលទៀតផង។ ជាភូមិគ្រឹះដែលសង់ឡើងតាំងពីឆ្នាំ ១៩៣០ ដោយអតីតមេធំក្រុមហ៊ុន Warner Brothers លោក Jack Warner ហើយមានការលក់ចេញតៗគ្នាជាបន្តបន្ទាប់៕
អានអត្ថបទ: