- 2020-02-13 01:35:21
- ព័ត៌មាន
សមាជទូរសព្ទធំប្រចាំឆ្នាំ ប្រកាសរំសាយចោលព្រោះវីរុសកូរ៉ូណា
- 2020-02-13 01:35:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សមាជទូរសព្ទធំប្រចាំឆ្នាំ ប្រកាសរំសាយចោលព្រោះវីរុសកូរ៉ូណា
ចន្លោះមិនឃើញ
កម្មវិធីសមាជទូរសព្ទធំប្រចាំឆ្នាំ Mobile World Congress នឹងមិនប្រព្រឹត្តទៅនាឆ្នាំ ២០២០ នេះទេ។ MWC ត្រូវប្រារព្ធឡើងចាប់ពីថ្ងៃទី ២៤ ដល់ ២៧ ខែកុម្ភៈ នៅទីក្រុង Barcelona ប្រទេសអេស្ប៉ាញ ប៉ុន្តែអ្នករៀបចំកម្មវិធីបានសម្រេចរំសាយចោលកម្មវិធីទាំងមូលដោយសារភ័យខ្លាចជុំវិញការរីករាលដាលវីរុសកូរ៉ូណា។
មុនការរំសាយចោល MWC មានក្រុមហ៊ុនជាច្រើនបានប្រកាសមិនចូលរួមក្នុងកម្មវិធី និងមានខ្លះបានរំសាយចោលកម្មវិធីមុន MWC (Pre-MWC) ដូចនេះដំណឹងនេះមិនគួរឲ្យភ្ញាក់ផ្អើលខ្លាំងប៉ុន្មានឡើយ។
នៅមានក្រុមហ៊ុនមួយចំនួនទៀតមិនទាន់បានប្រកាសពីដំណឹងចុងក្រោយជុំវិញព្រឹត្តិការណ៍ Pre-MWC ដែលកើតមាននៅថ្ងៃទី ២២ និង ២៣ ខែកុម្ភៈ មានដូចជា Huawei, OPPO, Xiaomi និង Motorola។
យ៉ាងណាក្ដី GSMA ដែលជាអ្នករៀបចំកម្មវិធីទន្ទឹងរង់ចាំការប្រារព្ធកម្មវីធី MWC 2021 នាទីក្រុង Barcelona បន្តទៀត៕