• 2020-02-10 06:38:42
  • ព័ត៌មាន

Bill Gates ចាយ ៦៤៤លានដុល្លារ ទិញនាវាកម្សាន្តដើរដោយថាមពលអ៊ីដ្រូហ្សែន

  • 2020-02-10 06:38:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ប្រធាន​ក្រុមហ៊ុន​ Microsoft លោក​មហាសេដ្ឋី​ Bill Gates បាន​កុម្ម៉ង់​ទិញ​នូវ​នាវា​ Aqua របស់​ក្រុមហ៊ុន Sinot ដែល​ជា​នាវា​កម្សាន្ត​ខ្នាត​យក្ស​ដំបូង​គេ​ក្នុង​លោក ដើរ​ដោយ​ថាមពល​អ៊ីដ្រូហ្សែន។

នាវា​ដែល​មាន​តម្លៃ​ប្រមាណ ៦៤៤ លាន​ដុល្លារ មាន​ប្រវែង ១១២ ម៉ែត្រ​ មាន​កម្ពស់​ ៥ ជាន់​ មាន​កន្លែង​សម្រាប់​ភ្ញៀវ​ ១៤ នាក់​ និង​​ផ្ទុក​​អ្នក​បម្រើ​ការ​លើ​នាវា​​បាន​ ៣១ ​នាក់ ហើយ​មាន​ទាំង​កន្លែង​ហាត់​ប្រាណ​ទៀត​ផង។

នាវា​កម្សាន្ត​នេះ​ប្រើ​ប្រាស់​នូវ​ម៉ូទ័រ​​ម៉ាក​ 1MW ចំនួន​ពីរ ដែល​ដំណើរ​ការ​ដោយ​ឧស្ម័ន​អ៊ីដ្រូហ្សែន ហើយ​វា​អាច​រត់​បាន​ដល់​ល្បឿន ៣១,៥៤ គ.ម/ម៉ ជា​មួយ​រយៈ​ចម្ងាយ​បើកបរ​គឺ ៦ ០៣៥ គីឡូម៉ែត្រ។ យ៉ាងណាក្ដី​នាវា​នេះ​ក៏​មាន​នូវ​ម៉ាស៊ីន​ម៉ាស៊ូត​មួយ​សម្រាប់​​បម្រុង​ទុក​ផង​ដែរ។ នាវា​ Sinot Aqua នេះ រំពឹង​ថា​នឹង​អាច​ផលិត​រួច​រាល់​នៅ​​ត្រឹម​ឆ្នាំ ២០២៤ ខាង​មុខ​៕

ប្រភព៖ engadget ប្រែ​សម្រួល៖ សុខហេង

មតិយោបល់