• 2020-02-06 08:02:40
  • ព័ត៌មាន

ឆ្នាំ២០១៩ ពលរដ្ឋវៀតណាមទិញម៉ូតូយកទៅប្រើជាង ៣លានគ្រឿង

  • 2020-02-06 08:02:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមសមាគមន៍ Vietnam Association of Motorcycle Manufacturers (VAMM) បានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៩ ពលរដ្ឋវៀតណាមបានទិញម៉ូតូ (មិនរាប់បញ្ចូលម៉ូតូអគ្គិសនី) យកទៅប្រើប្រាស់សរុបចំនួន ៣,២៥លានគ្រឿង ដោយធ្លាក់ចុះចំនួន ៣,៨៧%។

តួលេខពី VAMM ដដែល ក៏បានបង្ហាញឲ្យឃើញថា Honda បានឈរនៅលំដាប់លេខ១ ក្នុងចំណែកទីផ្សារសរុប ៧៥% ខណៈ Yamaha បានត្រឹម ២០% ប៉ុណ្ណោះ ហើយសល់ប៉ុន្មានទៀតគឺ Piaggio, SYM និង Suzuki។

VAMM បានអះអាងថា ចំនួនលក់ម៉ូតូបានធ្លាក់ចុះ ក៏ដោយសារតែឆ្នាំមុន វៀតណាម មិនបានធ្វើកម្មវិធីពិពណ៌ម៉ូតូឡើយ គួបផ្សំនឹងតម្រូវការនៃម៉ូតូអគ្គិសនីបានកើនឡើង។

គួរឲ្យដឹងថា វៀតណាម គឺជាប្រទេសដែលមានចំណែកទីផ្សារម៉ូតូធំបំផុតលំដាប់លេខ៤ នៅលើពិភពលោក បន្ទាប់ពីប្រទេសឥណ្ឌា, ចិន និង ឥណ្ឌូនេស៊ី៕

ប្រភព៖ vnexpress ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់