• 2020-02-03 08:48:17
  • ព័ត៌មាន

បុរសម្នាក់ ប្រើទូរសព្ទ ៩៩គ្រឿង អាចបោក Google បានសម្រេច (វីដេអូ)

  • 2020-02-03 08:48:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ម្នាក់​ដែល​មាន​គណនី YouTube ឈ្មោះ​ថា​ Simon Weckert បាន​បង្ហោះ​វីដេអូ​មួយ​​​ដែល​បង្ហាញ​អំពី​​ការ​​ Hack កម្មវិធី Google Maps ដើម្បី​បង្កើត​នូវ​ការ​កក​ស្ទះ​ចរាចរណ៍​ក្លែងក្លាយ​​លើ​ដង​ផ្លូវ​នៃ​ទីក្រុង​ប៊ែរឡាំង។

សម្រាប់​ការ​ពិសោធ​នេះ Weckert បាន​យក​ទូរសព្ទ​ចំនួន ៩៩ គ្រឿង មាន​បើក​​ដំណើរ​ការ​កម្មវិធី Google Maps ​ដោយ​យក​ដាក់​ចូល​ក្នុង​រទេះ​រុញ​មួយ។ បន្ទាប់​មក​គាត់​ឲ្យ​មនុស្ស​ម្នាក់ រុញ​រទេះ​នោះ​នៅ​តាម​ដង​ផ្លូវ​នា​ទីក្រុង​ប៊ែរឡាំង រួម​មាន​ក្រៅ​ការិយាល័យ​របស់ Google ផង​ដែរ។

ទូរសព្ទ​ទាំង​អស់ អាច​បោក​បញ្ឆោត​ Google Maps បាន ឲ្យ​វា​គិត​ថា​មាន​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​នៅ​លើ​ដង​ផ្លូវ​ទាំង​នោះ។ ដោយ​សារ​ទូរសព្ទ​នៅ​ក្នុង​រទេះ​ ដូច​នេះ​ Google Maps ថែម​ទាំង​ជឿ​ថា ចរាចរណ៍​កក​ស្ទះ​ខ្លាំង បាន​ត្រឹម​ធ្វើ​ដំណើរ​ទៅ​មុខ​យឺតៗ។

ជា​លទ្ធផល​នោះ​គឺ កម្មវិធី Google Maps ចាប់​ផ្ដើម​បញ្ហា​សញ្ញា​កក​ស្ទះ​ចរាចរណ៍ ដោយ​ប្រែ​ក្លាយ​ពី​ពណ៌​បៃតង ទៅ​ជា​ក្រហម។ អាច​ទស្សនា​វីដេអូ​ខាង​ក្រោម ដែល​បង្ហាញ​អំពី​ការ​បោក​បញ្ឆោត Google ៖

ប្រភព៖ Androidauthority ប្រែ​សម្រួល៖ សុខហេង

មតិយោបល់