• 2020-01-31 03:24:52
  • ព័ត៌មាន

ឡានភីកអាប់ Nissan Titan ឆ្នាំ២០២០ ចេញតម្លៃលក់ ថ្លៃជាងមុន២ពាន់ដុល្លារ

  • 2020-01-31 03:24:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Nissan បានប្រកាសតម្លៃលក់នៃរថយន្តភីកអាប់ម៉ូដែល Titan ស៊េរីឆ្នាំ២០២០ ជាផ្លូវការ គឺចាប់ពី ៣៦ ១៩០ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

បើប្រៀបធៀបទៅ រថយន្ត Nissan Titan ឆ្នាំ២០២០ ថ្លៃជាងស៊េរីឆ្នាំ២០១៩ ដល់ទៅខ្ទង់ ២ ៤០០ដុល្លារឯណោះ។ ស្របពេលដែលតម្លៃឡើងថ្លៃ រថយន្ត Titan ថ្មីនេះ ក៏បានកែកុនផ្នែកខាងក្រៅ និងខាងក្នុង ដូចជា បំពាក់កុងទ័រថ្មី និងអេក្រង់បង្ហាញព័ត៌មានទំហំ ៨អ៊ីងផងដែរ។

បើនិយាយពីផ្នែកសុវត្ថិភាពវិញ វាបំពាក់ប្រព័ន្ធជំនួយការបើកបរ Nissan Safety Shield 360 មកស្តង់ដារតែម្តង ដោយក្នុងនោះរួមមានមុខងារដូចជា Automatic Emergency Braking with Pedestrian Detection, Blind Spot Warning, Rear Cross Traffic Alert, Lane Departure Warning, High Beam Assist និង Rear Automatic Braking ជាដើម។

រថយន្តភីកអាប់ខ្នាតធំនេះ បំពាក់ម៉ាស៊ីនចំណុះ ៥,៦លីត្រ ទំហំ ៨ស៊ីឡាំង មានកម្លាំង ៤០០សេះ ប្រើប្រអប់លេខអូតូ ៩វគ្គ និងប្រព័ន្ធបើកបរប៉ុងពីរ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់