• 2020-01-30 02:40:51
  • ព័ត៌មាន

Ferrari កំពុងសម្ងំផលិតឡានអត់ប្រើសាំងដំបូង ដើម្បីប្រជែង Tesla

  • 2020-01-30 02:40:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ាតង់ជាច្រើនសន្លឹក បានបង្ហាញឲ្យឃើញ Ferrari កំពុងសម្ងំផលិតរថយន្តអគ្គិសនីដំបូងបង្អស់របស់ខ្លួន ហើយវាអាចជារថយន្ត ២កៅអី ដែលនឹងប្រជែងជាមួយ រថយន្តអគ្គិសនីអាមេរិក Tesla Roadster។

ប៉ាតង់ខាងលើបានចុះជាមួយនឹងការិយាល័យប៉ាតង់អឺរ៉ុប European Patent Office កាលពីខែកក្កដា ឆ្នាំ២០១៩ ហើយត្រូវបានគេយកមកបង្ហោះ នាសប្តាហ៍នេះ នៅលើប្លុក Taycan EV Forum។

ក្នុងនោះផងដែរ វាបានបង្ហាញឲ្យឃើញរថយន្តអត់ប្រើសាំងរបស់ Ferrari មានកៅអីតែ២ ប៉ុណ្ណោះ ហើយប្រើម៉ូទ័រអគ្គិសនីរហូតដល់ទៅ៤ ដើម្បីបញ្ចូនកម្លាំងទៅកង់និយមួយៗ។ លើសពីនេះ ម៉ូទ័រទាំងនោះអាចដំណើរការឯករាជ្យ ដើម្បីផ្តល់នូវដំណើរការយ៉ាងអស្ចារ្យ។

យ៉ាងណាមិញ CEO ក្រុមហ៊ុន Ferrari លោក Louis Camilleri ធ្លាប់បានអះអាងឲ្យដឹងកាលពីចុងឆ្នាំមុនថា បច្ចេកវិទ្យាអាគុយអគ្គិសនីបច្ចុប្បន្ន មិនអាចឲ្យខ្លួនបញ្ចេញរថយន្តអគ្គិសនីបានឆាប់នោះទេ យ៉ាងហោចណាស់ក៏ក្រោយឆ្នាំ២០២៥ ដែរ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់