• 2020-01-29 06:30:31
  • ព័ត៌មាន

អ្នកជំនាញកែរូប រកស៊ីលុប EX ចេញពីរូបភាព ស៊ីថ្លៃមួយសន្លឹក ១០ដុល្លារ

  • 2020-01-29 06:30:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ជំនាញ​ខាង​កែ​រូបភាព​មួយ​រូប​ដែល​មាន​គណនី Twitter ឈ្មោះ​ថា​ @hexappeal នា​ពេល​នេះ​កំពុង​តែ​កាក់​កប​ខ្លាំង​លើ​ការ​ស៊ី​ឈ្នួល​លុប​រូបភាព​សង្សារ​ចាស់ (Ex) ចេញ​ពី​រូបភាព​អតិថិជន​របស់​ខ្លួន ដោយ​គិត​ថ្លៃ​មួយ​សន្លឹក ១០ដុល្លារ។

មក​ទល់​ពេល​នេះ​នាង​ទទួល​បាន​អតិថិជន​ជាង ៨០០ នាក់​ឯណោះ ដែល​​នាង​ត្រូវ​បង្ខំ​ចិត្ត​ដំឡើង​ថ្លៃ​ឈ្នួល​ដល់ ១៥ ដុល្លារ​តែ​ម្ដង។ @hexappeal បាន​ប្រកាស​ពី​សេវាកម្ម​លុប​រូប Ex នេះ​កាល​ពី​ថ្ងៃ​ទី ៩​ ខែ​មករា ដោយ​មាន​ភ្ជាប់​ជា​មួយ​រូបភាព មុន​និង​ក្រោយ​ មក​ជា​មួយ​ផង​ដែរ។

ខាង​ក្រោម​ជា​រូបភាព​មួយ​ចំនួន​ដែល​អ្នក​ជំនាញ​ខាង​លើ​បាន​កែ​ជូន​អតិថិជន​របស់​ខ្លួន ៖​

ប្រភព៖ petapixel ប្រែ​សម្រួល៖ សុខហេង

មតិយោបល់