• 2020-01-29 04:16:58
  • ព័ត៌មាន

ក្រុមហ៊ុនម៉ូតូអត់ប្រើសាំងសិង្ហបុរី គ្រោងបើករោងចក្រដំឡើងម៉ូតូនៅថៃ

  • 2020-01-29 04:16:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនម៉ូតូប្រភេទ Startup របស់សិង្ហបុរី មានឈ្មោះថា Swag EV មានគម្រោងចង់បង្កើតរោងចក្រដំឡើងម៉ូតូអគ្គិសនី នៅក្នុងប្រទេសថៃ នាឆ្នាំក្រោយ ដើម្បីធ្វើឲ្យមានការផ្គត់ផ្គង់ក្នុងស្រុកកាន់តែច្រើន និងកាត់បន្ថយថ្លៃដំឡើងផងដែរ។

បច្ចុប្បន្ន Swag EV បង្កើត និងដំឡើងម៉ូតូអគ្គិសនីនៅក្នុងប្រទេសចិន ហើយមានគម្រោងដាក់លក់នៅអាស៊ីអាគេ្នយ៍ទៀតផង។ Swag EV បាននាំចូលម៉ូតូអគ្គិសនី ២ប្រភេទ គឺ Type S និង Type X មកក្នុងប្រទេសថៃ ជាមួយនឹងតម្លៃខ្ទង់ ២ ០០០ដុល្លារ និង ២ ១០០ដុល្លារ។

លោក Janson Chen នាយកប្រតិបត្តិក្រុមហ៊ុនខាងលើ មានគម្រោងបង្កើតរោងចក្រដំឡើងម៉ូតូអគ្គិសនីរបស់ខ្លួន នៅក្នុងប្រទេសថៃនាឆ្នាំក្រោយ ហើយផ្លាស់ប្តូរផលិតកម្មមួយចំនួនពីប្រទេសចិនមកថៃវិញ។ រោងចក្រនៅក្នុងប្រទេសចិននោះ អាចដំឡើងម៉ូតូចន្លោះពី ៥០ ០០០ ទៅ ១០០ ០០០គ្រឿងក្នុងមួយឆ្នាំ៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់