• 2020-01-22 08:54:33
  • ព័ត៌មាន

ឡានភីកអាប់ខ្នាតធំរបស់ Hyundai អាចប្រើម៉ាស៊ីនម៉ាស៊ូត ៦ស៊ីឡាំង

  • 2020-01-22 08:54:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ាស៊ីន​ម៉ាស៊ូត​ចំណុះ​ ៣,០ លីត្រ ​៦ ស៊ីឡាំង​នៃ​រថយន្ត Genesis GV80 អាច​នឹង​ត្រូវ​ប្រើ​ប្រាស់​លើ​រថយន្ត​ភីកអាប់​ខ្នាត​ធំ​របស់ Hyundai (មិន​មែន​រថយន្ត​ភីកអាប់ Santa Cruz ឡើយ)។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​រថយន្ត Car Sales។

រូបភាព Render

នៅ​ក្នុង Genesis GV80 ​ម៉ាស៊ីន​​ថ្មី​នេះ​មាន​កម្លាំង ២៧៤ សេះ ដែល​ភ្ជាប់​នឹង​ប្រអប់​លេខ​ស្វ័យ​ប្រវត្តិ ៨ វគ្គ។ បើ​តាម​លោក Albert Biermann ដែល​ជា​អ្នក​ដឹក​នាំ​ផ្នែក​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​នៃ Hyundai បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ការ​បង្កើត​រថយន្ត Genesis GV80 ដែល​ជា​ SUV ដំបូង​របស់​ Genesis គឺ​ចាប់​ផ្ដើម​​ពី​ចំណុច​ដំបូង ក្នុង​នោះ​មាន​ការ​បង្កើត​នូវ​គ្រោង​ឆ្អឹង រួម​ទាំង​ម៉ាស៊ីន​ថ្មី​នេះ​ផង​ដែរ។

រូបភាព Render

ការ​បង្កើត​ម៉ាស៊ីន​ថ្មី​មិន​មែន​ចំណាយ​តិច​នោះ​ទេ ហេតុ​នេះ​​វា​ច្បាស់​នឹង​ត្រូវ​ប្រើ​ប្រាស់​លើ​រថយន្ត​ម៉ូដែល​ផ្សេង​ទៀត។ រថយន្ត​ភីកអាប់​ដែល​កំពុង​និយាយ​នេះ​​នឹង​ជា​គូ​ប្រជែង​​របស់​ Toyota Hilux និង Ford Ranger ហើយ​វា​នឹង​មាន​លក់​លើ​ទីផ្សារ​ដូច​ជា​អូស្ត្រាលី និង​អាមេរិក៕​​

ប្រភព៖ carscoops ប្រែ​សម្រួល៖ សុខហេង

មតិយោបល់