• 2020-01-16 06:59:46
  • ព័ត៌មាន

កុំទាន់ភ្ញាក់! Subaru ចេញឡានថ្មី ម៉ូដែល FUCKS តែមានន័យពិសេសផ្សេង!

  • 2020-01-16 06:59:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន Subaru បានដាក់បង្ហាញរថយន្ត Forester ម៉ូដែលពិសេសថ្មីរបស់ខ្លួន ហៅថា FUCKS Edition នៅក្នុងព្រឹត្តិការណ៍ Singapore Auto Show ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែឈ្មោះរបស់វាតែម្តង។

កុំទាន់អាលយល់ច្រលំអី ព្រោះឈ្មោះ FUCKS នេះ មកពីពាក្យថា Forester Ultimate Customized Kit Special ហើយមានលក់តែនៅក្នុងប្រទេសសិង្ហបុរីប៉ុណ្ណោះ។

ជាក់ស្តែង រថយន្ត Subaru FUCKS នេះ មិនមែនបង្កើតឡើងដោយក្រុមហ៊ុន Subaru ផ្ទាល់នោះទេ ប៉ុន្តែវាត្រូវបានបង្កើតដោយអ្នកចែកចាយឯករាជ្យមួយ នៅក្នុងប្រទេសសិង្ហបុរីប៉ុណ្ណោះ។

ក្រៅពីមានឈ្មោះរៀងប្លែក ធ្វើឲ្យគេយល់ច្រលំបន្តិច រថយន្ត Subaru FUCKS នេះក៏បានលេងគ្រឿងតុបតែងខ្លួនយ៉ាងពិសេស គួរឲ្យទាក់ទាញផងដែរ៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់