• 2020-01-16 04:00:04
  • ព័ត៌មាន

ក្រុមហ៊ុនរថយន្តអាមេរិកខ្នាតយក្ស ជះលុយ៨២លានដុល្លារ ពង្រីករោងចក្រនៅវៀតណាម

  • 2020-01-16 04:00:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Ford Vietnam បានបណ្តាក់ទុករហូតដល់ទៅ ៨២លានដុល្លារ ដើម្បីពង្រីករោងចក្ររបស់ខ្លួន ដោយបន្ថែមការសាងសង់លើផ្ទៃដី ៦០ ០០០ម៉ែត្រការ៉េទៀត សរុប ២២៦ ០០០ម៉ែត្រការ៉េ នៅភាគខាងជើងប្រទេសវៀតណាម ដើម្បីបង្កើនការផលិតរបស់ខ្លួន។

Ford Vietnam ដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៩៥ អះអាងថា ការពង្រីករោងចក្រនេះនឹងជួយបង្កើនការផលិតរថយន្តប្រចាំឆ្នាំរបស់ខ្លួន នៅក្នុងប្រទេសវៀតណាម ពី ១៤ ០០០គ្រឿង ទៅ ៤០ ០០០គ្រឿងក្នុងមួយឆ្នាំ។

ក្រុមហ៊ុនរថយន្តអាមេរិកមួយនេះបានរាយការណ៍ថា ពួកគេបានលក់រថយន្តដាច់ចំនួន ៣២ ១៧៥គ្រឿងក្នុងឆ្នាំ២០១៩ កើនឡើង ៣១% ឯណោះ។

រដ្ឋមន្រ្តីពាណិជ្ជកម្មវៀតណាម លោក Do Thang Hai បានរំពឹងថា ការពង្រីករោងចក្រខាងលើ នឹងជួយកាត់បន្ថយការពឹងផ្អែកលើរថយន្តនាំចូល ហើយកាត់បន្ថយឱនភាព​ពាណិជ្ជកម្មរបស់វៀតណាមផងដែរ៕

ប្រភព៖ vnexpress ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់