• 2020-01-16 02:27:13
  • ព័ត៌មាន

ដំណឹង​ល្អ! តិច​ទៀត​អាច​លេង​ Chat Instagram លើ​កុំព្យូទ័រ​បាន​ហើយ

  • 2020-01-16 02:27:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ការ​ពិត​សព្វថ្ងៃ​ការ​ប្រើប្រាស់ Instagram តាម​រយៈ​ Webpage លើ Browser របស់​កុំព្យូទ័រ មិន​បាន​អនុញ្ញាត​ឲ្យ​អ្នក​អាច​ប្រើប្រាស់​គ្រប់​មុខងារ​ទាំង​អស់​បាន​នោះ​ទេ ជា​ពិសេស​គឺ​មុខងារ​ផ្ញើសារ​ដែល​ចាំ​បាច់​បំផុត​នោះ។

ដោយកន្លងទៅមានវិធីម្យ៉ាងរាងស្មុគស្មាញបន្តិច គឺអ្នកអាច Download កម្មវិធីផ្ញើសារមួយផ្សេងទៀតសម្រាប់ Instagram បាន ប៉ុន្តែវាពុំបានប្រើប្រាស់ពេញលក្ខណៈរួមគ្នាដូចមាននៅលើ Facebook សព្វថ្ងៃឡើយ។

ដំណឹង​ល្អ​មួយ​លេចចេញ​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ បាន​ឲ្យ​ដឹង​ថា​ Instagram កំពុង​ដាក់​ឲ្យ​ដំណើរការ​សាកល្បង​នៅ​ការ​ផ្ញើសារ​សម្រាប់​អ្នក​ប្រើប្រាស់​ Instagram លើ Webpage សម្រាប់ Desktop ហើយ​ទៀត​សោត​អ្នក​ក៏​អាច​ទទួល​បាន​សារ​ជូន​ដំណឹង (Notification) សម្រាប់​សារ​នោះ​ទៀត​ផង ប្រសិន​អ្នក​ធ្វើ​ការ Enable Notification នៃ​ Browser ណាមួយ។

គួរ​បញ្ជាក់​ថា​នេះ​ជា​ផែនការណ៍​មួយ​របស់ Facebook ដែល​ជា​ក្រុមហ៊ុន​មេ​ធំ​គ្រប់គ្រង​ទាំង​បណ្តាញ​សង្គម Facebook/Instagram និង WhatsApp ដោយ​ចង់​ផ្តល់​ភាព​ងាយស្រួល​សម្រាប់​អតិថិជន​ក្នុង​ការ​ប្រើប្រាស់​បាន​គ្រប់​ឧបករណ៍​ទាំង​អស់ ហើយ Messenger និង WhatsApp ក៏​ជា​គោលដៅ​បន្តបន្ទាប់​ផង​ដែរ៕

អានអត្ថបទ:

ប្រភព៖ techxcite ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់