• 2020-01-15 01:32:15
  • ព័ត៌មាន

៨ ឆ្នាំ​ហើយ​ទើប​តែ ២០១៩ នេះ​ទេ ទីផ្សារ​លក់​ចេញ​កុំព្យូទ័រ​មាន​សញ្ញា​វិជ្ជមាន

  • 2020-01-15 01:32:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​នាំ​ចេញ​កុំព្យូទ័រ​លើ​ទីផ្សារ​សកល​បាន​មាន​សញ្ញា​កើន​ឡើង​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល ៨ ឆ្នាំ​ចុង​ក្រោយ។ នេះ​បើ​តាម​របាយការណ៍​ស្រាវជ្រាវ​របស់ IDC និង និង Gartner។

IDC បាន​រក​ឃើញ​ថា​ទីផ្សារ​នាំ​ចេញ​កុំព្យូទ័រ​កាល​ពី​ឆ្នាំ ២០១៩ បាន​កើន​ឡើង​ប្រមាណ ២,៧ ភាគរយ មាន​តួ​លេខ​សរុប ២៦៦,៧ លាន​គ្រឿង ស្រប​ពេល Gartner រក​ឃើញ​ថា​កើន​ឡើង ០,៦ ភាគរយ មាន​តួ​លេខ​សរុប ២៦១,២ លាន​គ្រឿង។ នេះ​ជា​ការ​កើន​ឡើង​លើក​ដំបូង​បង្អស់​រាប់​តាំង​ពី​ឆ្នាំ ២០១១ មក។

គម្លាត​ខុស​គ្នា​បន្តិចបន្តួច​នៃ​របាយការណ៍​របស់​ក្រុម​ស្រាវជ្រាវ​ទាំង​ពីរ​ខាង​លើ គឺ​ខុស​ត្រង់ Gartner ពុំ​បាន​រាប់បញ្ចូល​តួ​លេខ​លក់​ចេញ​ប្រភេទ​កុំព្យូទ័រ Chromebook នោះ​ទេ។ ទន្ទឹម​នោះ​ម៉ាស៊ីន​ដែល​ដំឡើង​ទៅ​កាន់​ប្រព័ន្ធ Windows 10 របស់ Microsoft មាន​ ៩០០ លាន​គ្រឿង គិត​ត្រឹម​ខែ​កញ្ញា​ឆ្នាំ​ទៅ ខណៈ​នៅ​សេសសល់​ខ្ទង់ ៣០ ភាគរយ​ផ្សេង​ទៀត​នៅ​ប្រើ​ត្រឹម Windows 7 នៅ​ឡើយ។

ក្នុង​ចំណោម​ PC នាំ​ចេញ​រាប់​រយ​លាន​គ្រឿង​នោះ​សោត នៅ​ផ្នែក​តួ CPU ក្រុមហ៊ុន Intel បាន​ជួប​បញ្ហា​កង្វះខាត​បន្តិចបន្តួច តែ​ជំនួស​មក​វិញ​ដោយ​ការ​ផ្គត់ផ្គង់​របស់ AMD។

សម្រាប់​ក្រុមហ៊ុន​នាំ​ចេញ​ធំ​បំផុត​ទាំង ៣ មាន Lenovo, HP និង Dell សុទ្ធ​សឹង​ឃើញ​សញ្ញា​វិជ្ជមាន​ដូច​គ្នា ដោយ​ឡែក Apple និង Acer ដែល​ឈរ​លេខ ៤&៥ គឺ​ឃើញ​ការ​ចុះ​ថមថយ​នៅ​ឆ្នាំ ២០១៨ និង ២០១៩៕

អានអត្ថបទ:

ប្រភព៖ theverge ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់