• 2020-01-14 02:58:46
  • ព័ត៌មាន

Instagram/Facebook ឈរ​ខាង​អាមេរិក ហើយ​វាយ​បក​ទៅ​ខាង​អ៊ីរ៉ង់​តាម​វិធី​ហួស​ចិត្ត​មួយ​នេះ

  • 2020-01-14 02:58:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ការ​ពិត​បណ្តាញ​សង្គម Instagram និង Facebook ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​របស់​លោក Mark Zuckerberg មាន​មូលដ្ឋាន​ក្នុង​ទឹកដី​អាមេរិក​ប្រាកដ​ជា​ឈរ​ខាង​ប្រទេស​របស់​ខ្លួន​ហើយ ទន្ទឹម​ដែល​មានផ្ទុះ​ការ​ប៉ះ​ទង្គិច​កន្លង​ទៅ​ជាមួយភាគី​ខាង​ប្រទេស​អ៊ីរ៉ង់។

បើ​តាម​របាយការណ៍​ពី CNN បាន​ឲ្យ​ដឹង​ថា​បណ្តាញ​សង្គម​យក្ស​ទាំង​ពីរ​បាន​ធ្វើ​ការ​លុប​ចោល​នៅ​គ្រប់​ការ​បង្ហោះ​ចែកចាយ​ទាំង​អស់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​គាំទ្រ​ដល់​ឧត្តមសេនីយ៍​លោក Qassem Soleimani របស់​អ៊ីរ៉ង់ ដែល​បាន​ស្លាប់​ដោយ​សារ​ការ​ធ្វើ​ឃាត​ដោយ Drone របស់​សហរដ្ឋអាមេរិក។

ប្រភព​បាន​ឲ្យ​ដឹង​ថា​យ៉ាង​ហោច​ណាស់​អ្នក​កាសែត​អ៊ីរ៉ង់​ចំនួន ១៥ រូប បាន​រាយការណ៍​ថា​គណនី​របស់​ពួក​គេ​ត្រូវ​បាន​ប្លុក​នៅ​លើ Instagram ហើយ​មិន​ត្រឹម​តែ​អ្នក​សារព័ត៌មាន​ទេ ទៀត​សោត​សូម្បី​គណនី​មាន Follower រាប់​សែន​នាក់​ដែល​ជា​បុគ្គល​មាន​ឥទ្ធិពល​របស់​អ៊ីរ៉ង់​ក៏​ត្រូវ​បាន​ Instagram លុប​ចោល​ពី​បណ្តាញ​សង្គម​ខ្លួន​ដូច​គ្នា។

ចំណែក​ឯ Facebook និង Twitter ដែល​ជា​ទូទៅ​បាន​ផ្តាច់​ចោល​ដំណើរការ​សេវាកម្ម​របស់​ខ្លួន​ក្នុង​បណ្តា​ប្រទេស​អ៊ីស្លាម តែ​ក៏​មាន​ជនជាតិ​អ៊ីរ៉ង់​ខ្លះ​នៅ​ភ្ជាប់​ប្រើ​បាន​តាម​រយៈ​ប្រព័ន្ធ VPN។ តាម​រយៈ​ការ​គាំទ្រ​ដល់​អាមេរិក Facebook ក៏​លុប​ចោល​រាល់​ការ​បង្ហោះ​ដែល​គាំទ្រ​ដល់​លោក Soleimani ដូច​ Instagram អ៊ីចឹង​ដែរ។

អ្នក​នាំ​ពាក្យ​របស់​ Facebook បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ "Facebook កំពុង​អនុវត្ត​ទៅ​តាម​ការ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​ទៅ​លើ​ឆ្មាំ​បដិវត្ត​អ៊ីរ៉ង់ (IRGC) និង​មេ​ដឹកនាំ​របស់​ពួក​គេ"៕

អានអត្ថបទ:

ប្រភព៖ Zing ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់