• 2020-01-13 03:55:31
  • ព័ត៌មាន

Hyundai នាំកូន SUV លក់ដាច់ដូចព្យុះនៅឥណ្ឌា មកទីផ្សារអាស៊ីអាគ្នេយ៍

  • 2020-01-13 03:55:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Hyundai Venue គឺ​ជា​រថយន្ត​ SUV ខ្នាត​តូច​ជាង​គេ​ក្នុង​ចំណោម​សែស្រឡាយ​រថយន្ត​ Hyundai ដែល​កាល​ចេញ​លក់​នៅ​ឥណ្ឌា​អំឡុង​ពាក់​កណ្ដាល​ឆ្នាំ​ ២០១៩ សង្កេត​ឃើញ​ថា​មាន​ការ​កុម្ម៉ង់​ទិញ​ច្រើន​សន្ធឹក។ នេះ​ដោយ​សារ​តែ​នៅ​ឥណ្ឌា​ Hyundai Venue មាន​តម្លៃ​ប្រមាណ ៩ ៤០០ ដុល្លារ ទៅ ១៦ ១០០ ដុល្លារ​ប៉ុណ្ណោះ។

កាល​ពី​ថ្មីៗ​កន្លង​ទៅ រថយន្ត​នេះ​បាន​លេច​មុខ​ជា​ផ្លូវ​ការ​នៅ​លើ​ទីផ្សារ​ប្រទេស​សិង្ហបុរី តាម​រយៈ​កម្មវិធី​តាំង​បង្ហាញ​រថយន្ត Singapore Auto Show ឆ្នាំ ២០២០។ នៅ​ប្រទេស​សិង្ហបុរី Hyundai Venue មាន​តម្លៃ​រហូត​ដល់​ប្រមាណ​ពី​ ៦៣ ៨៨៨ ដុល្លារ ដល់​​ប្រមាណ ៦៧ ៦០០ ដុល្លារ​ ដោយ​សារ​តែ​អត្រា​ពន្ធ​ខ្ពស់​កប់​ពពក។

Hyundai Venue មាន​​​ចំណុច​ទាក់ទាញ ដូច​ជា​ការ​ប្រើ​អំពូល​ភ្លើង​ប្រភេទ LED ទាំង​មុខ​និង​ក្រោយ, កង់​ទំហំ ១៦ អ៊ីញ, មាន​អេក្រង់​អាច​ភ្ជាប់​ជា​មួយ​ Apple CarPlay និង Android Auto, ចង្កូត​រថយន្ត​អាច​បញ្ជា​ច្រើន​មុខងារ​,​ មាន​កន្លែង​សាក​ថ្ម​ទូរសព្ទ​ដោយ​មិន​ប្រើ​ប្រាស់, ដំបូល​អេឡិចត្រូនិក និង​មុខងារ Cruise Control ជា​ដើម។

ប្រភេទ​ដែល​លក់​នៅ​សិង្ហបុរី​មាន​ប្រើ​ប្រភេទ​ម៉ាស៊ីន​សាំង​ ១,៦ លីត្រ Smart Stream Gamma II ដែល​មាន​កម្លាំង ១២១ សេះ អាច​ស្ទុះ​ពី ០ ដល់ ១០០ គ.ម/ម៉ ក្នុង​ពេល ១១,២ វិនាទី និង​ល្បឿន​អតិបរមា​ ១៨៦ គ.ម/ម៉ ជា​មួយ​កម្រិត​ស៊ី​សាំង​ ៥,៨ លីត្រ/១០០ គ.ម៕​

អត្ថបទ៖ សុខហេង

មតិយោបល់