• 2020-01-08 01:00:00
  • ព័ត៌មាន

វីដេអូ៖ មិនសរសើរមិនបាន ម៉ាស៊ីននេះពិតជាជួយឲ្យរថយន្តមានលំនឹងខ្លាំងមែនទែន!

  • 2020-01-08 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លងមក អ្នកទាំងអស់គ្នាប្រាកដជាបានជ្រាបរួចមកហើយនូវឈ្មោះរថយន្ត Subaru ជាក្រុមហ៊ុន មួយមាន​កេរ្តិ៍ឈ្មោះ​ល្បី​ល្បាញជាង ៥០ ឆ្នាំដែល​​ប្រើប្រាស់​ម៉ាស៊ីន​ស៊ីឡាំង​រត់​ផ្ដេក (ពីស្ដុងផ្តេក) ប្រភេទ Boxer ជា​​ម៉ាស៊ីន​មាន​លំនឹង​បំផុត ដំណើរ​ការ​រលូន និង​បែង​ចែក​កម្លាំង​​បាន​ល្អខ្លាំងណាស់។

រថយន្ត Forester e-boxer 2.0 ឆ្នាំ ២០១៩

Boxer Engine មិនត្រឹមតែបន្ថែម​កម្លាំង​​ដល់​រថយន្ត​ Subaru ​គ្រប់​ម៉ូដែល​ ប៉ុណ្ណោះទេ ម៉ាស៊ីនប្រភេទនេះកាត់​បន្ថយ​ទំនាញ​ រក្សា​លំនឹង​ពេល​បត់​រថយន្ត​ និងបង្កើន​លំនឹង​រថយន្ត​គ្រប់​ស្ថានភាព​ផ្លូវទាំងអស់។

ក្រោយទទួលបានជោគជ័យជាបន្តបន្ទាប់ Subaru ក៏បាន​​នាំ​យក​រថយន្ត​ម៉ូដែល​​ថ្មី​បំផុតគឺ Forester e-Boxer កាលពីឆ្នាំ ២០១៩ កន្លងទៅដែល​ជា​រថយន្ត SUV ដំបូង​របស់ Subaru ដែល​ប្រើម៉ាស៊ីន Hybrid សាំង​លាយ​អាគុយ ហើយក៏មានបន្ថែមម៉ូឌែលថ្មី ២០២០ ជូនអតិថិជនថែមទៀតផង។

អាចទស្សនាវីដេអូខាងក្រោមនេះ៖

Subaru Forester មិន​ត្រឹម​តែ​ជា​រថយន្ត​ដែល​កាត់​បន្ថយ​ការ​បំពុល​បរិស្ថាន​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​បាន​បំពាក់​មក​ជាមួយ​នឹង​បច្ចេកវិទ្យា​ទំនើបៗ​របស់​ Subaru ទៀត​ផង​ដែល​មាន​ដូច​ជា៖

-Symmetrical All-Wheel Drive ដែល​អាច​បែក​ចែក​ថាមពល​ពី​ម៉ាស៊ីន​ឲ្យ​បាន​សមស្រប​ដល់​កង់​ទាំង ៤ គ្រប់​ពេល​វេលា ធ្វើ​ឲ្យ​ការ​បើកបរ​ប្រកប​ដោយ​អានុភាព និង​ងាយ​ស្រួល​បញ្ជា។

-Boxer Engine គឺ​ជា​ម៉ាស៊ីន​ដែល​ Subaru ផលិត​ឡើង​គ្រប់​រថយន្ត​របស់​ខ្លួន​ជា​ប្រភេទ​ម៉ាស៊ីន Boxer (ស៊ីឡាំង​រត់​ផ្ដេក ឆ្វេង ស្ដាំ) ដែល​ធ្វើ​ឲ្យ​រថយន្ត​មិន​មាន​រំ​ញ័រ​ខ្លាំង មាន​លំនឹង​ល្អ។

-New Global Platform ជា​ទម្រង់​តួ​រថយន្ត​ដែល Subaru ផលិត​ឡើង​មក​មាន​ភាព​ធន់​ជា Frame Structure មាន​គន្លាក់​រឹង​មាំ និង​មាន Stabilizer (ដុំ​រក្សា​លំនឹង) ដែល​បំពាក់​ជាប់​ទៅ​នឹង​តួ​រថយន្ត​ផ្នែក​ខាង​ក្រោយ ធ្វើ​ឲ្យ​តួ​រថយន្ត​នឹង បើក​បរ​មិន​ឃ្លោង និង​រលូន​ទៅ​មុខ​បាន​ល្អ។

-Intelligent EyeSight Technology ជា​បច្ចេកវិទ្យា​ប្រើ​កាមេរ៉ា​ភ្លោះ​នៅ​ផ្នែក​ប៉ាណា​ខាង​មុខ​កញ្ចក់ ដើម្បី​ត្រួត​ពិនិត្យ​មើល​អ្វី​ដែល​នៅ​ជុំវិញ និង​សម្រាប់​ដំណើរ​ការ​មុខងារ​សុវត្ថិភាព​ជាដើម​ដូចជា ការ​ប្ដូរ​គន្លង​រថយន្ត ការ​សម្គាល់​មាន​ឧបសគ្គ​នៅ​ខាង​មុខ និង Adaptive Cruise Control ជា​ដើម។

កម្លាំងរមួលលើរថយន្ត Forester e-boxer 2.0

បញ្ជាក់ផងដែរថា កម្មវិធីពិពរណ៍រថយន្ត Singapore Motorshow ឆ្នាំ​២០២០ នឹងធ្វើ​ឡើង​នៅ Suntec Singapore Convention and Exhibition Centre នៅ​ថ្ងៃ​ទី ៩ ដល់​ថ្ងៃ​​ទី​ ១២ មករា​ឆ្នាំ ​២០២០ ខាងមុខនេះ។

លើសពីនេះទៀត កម្មវិធីនោះក៏នឹងមានវត្តមានក្រុម​ហ៊ុន ម៉ូធ័រ អ៊ីម​មេជ (Motor Image) ដែល​ជា​ក្រុម​ហ៊ុន​ចែក​ចាយ​ផ្ដាច់​មុខ​នូវ​រថយន្ត Subaru នៅ​លើ​ទី​ផ្សារ​ទាំង ៨​ នៅ​អាស៊ី​រួម​មាន​កម្ពុជា នឹង​ដាក់​សម្ពោធ​ជា​ផ្លូវ​ការ​នូវ​រថយន្តបំពាក់បច្ចេកវិទ្យាទំនើបៗបន្ថែមទៀតនៅទីនោះ។

មិនខុសពីឆ្នាំសព្វមួយដងនោះទេ Subaru នឹងផ្តល់ជូនកម្មវិធីការ​សាកល្បង​បើកបរកំពូលរថយន្ត SUV បំពាក់ម៉ាស៊ីន e-Boxer ដ៏ខ្លាំងក្លានៅទីនោះផងដែរ។ សូមរង់ចាំតាមដានបន្តទៀត!!!

អត្ថបទ៖ រក្សា

មតិយោបល់