• 2019-12-30 07:36:19
  • ព័ត៌មាន

វៀតណាម ចាប់ផ្តើមដឹករថយន្តក្រុងផលិតក្នុងស្រុក លក់ឲ្យប្រទេសជិតខាង

  • 2019-12-30 07:36:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនផលិត និងដំឡើងរថយន្តវៀតណាម THACO បានដឹករថយន្តក្រុងចំនួន ១៥គ្រឿងដំបូង ទៅកាន់ប្រទេសហ្វីលីពីន កាលពីថ្ងៃសោរ៍ សប្តាហមុន។

លោក Tran Ba Duong ប្រធានក្រុមហ៊ុន Truong Hai Auto (THACO) បាននិយាយថា រថយន្តក្រុងដែលបាននាំចេញទាំងនោះ សុទ្ធតែត្រូវបានឌីហ្សាញឡើងវិញ បន្ទាប់ពីចំណាយពេលធ្វើតេស្តអស់ ៧ខែក្នុងប្រទេសហ្វីលីពីន ដើម្បីឲ្យស្របតាមស្តង់ដារ Euro 5។

រថយន្តក្រុងទាំងអស់ត្រូវបានដំឡើងនៅក្នុងតំបន់សេដ្ឋកិច្ច Chu Lai ក្នុងខេត្ត Quang Nam ប្រទេសវៀតណាម។ លោក Duong បានប្រាប់ឲ្យដឹងទៀតថា បញ្ហាប្រឈមធំបំផុតក្នុងការនាំចេញរថយន្តដែលផលិត និងដំឡើងក្នុងប្រទេសវៀតណាម គឺការធ្វើឲ្យស្របតាមដំណើរការ និងច្បាប់របស់បរទេស។

យ៉ាងណាមិញ ក្រុមហ៊ុន THACO បានរំពឹងថានឹងអាចនាំចេញរថយន្តក្រុងចំនួន ២០០គ្រឿង ទៅកាន់ប្រទេសហ្វីលីពីន ក្នុងឆ្នាំ២០២០៕

ប្រភព៖ vnexpress ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់