• 2019-12-30 06:59:51
  • ព័ត៌មាន

មើលការបង្ហាញ Rolls-Royce Cullinan Mansory ឆ្នាំ២០២០ ធានាស្រក់ទឹកមាត់ ដកចិត្តមិនរួច (វីដេអូ)

  • 2019-12-30 06:59:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Rolls-Royce Cullinan Mansory ស៊េរីឆ្នាំ២០២០ បានបង្ហាញក្នុងកម្មវិធី 2019 Geneva Motor Show កាលពីពេលប៉ុន្មានខែមុននេះ ដោយបានទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើន។

វាមានភាពខុសប្លែកពី Cullinan ធម្មតា ដោយសារតែបានបំពាក់គ្រឿងតុបតែងពីក្រុមហ៊ុន Mansory ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ ខាងលេងរថយន្តប្រណីតថ្លៃៗ។

គួរឲ្យដឹងថារថយន្ត SUV ដ៏ប្រណីត និងទំនើបខាងលើ កំពុងដាក់លក់នៅក្រុមហ៊ុន Hollmann International ក្នុងប្រទេសអាល្លឺម៉ង តម្លៃប្រមាណជា ៦៧ម៉ឺនដុល្លារឯណោះ ខណៈតម្លៃនេះថ្លៃជាងរថយន្ត Cullinan ធម្មតាជិត ២ដង។

ជាមួយនឹងតម្លៃប៉ុណ្ណេះ Cullinan Mansory បានតុបតែងខ្លួនតាំងពីខាងក្រៅ រហូតដល់កាប៊ីនខាងក្នុង ដែលមើលទៅពិតជាទាក់ទាញខ្លាំងមែនទែន។

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

អត្ថបទ៖ សេង ឡុង

មតិយោបល់