• 2019-12-30 02:27:12
  • ព័ត៌មាន

ត្រៀម! Ferrari នឹងផលិត SUV ដែរ តែឈ្មោះរៀងចម្លែកបន្តិច

  • 2019-12-30 02:27:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា Ferrari នឹងផលិតរថយន្ត SUV ដំបូងបង្អស់របស់ខ្លួនមានឈ្មោះថា Purosangue ដែលរំពឹងថានឹងបង្ហាញខ្លួនក្នុងឆ្នាំ២០២១ ដើម្បីប្រជែងនឹងរថយន្ត Lamborghini Urus និង Aston Martin DBX។

រថយន្តតួខ្ពស់ដំបូងក្នុងប្រវត្តិសាស្រ្ត ៨០ឆ្នាំរបស់ក្រុមហ៊ុនអ៊ីតាលីនេះ ប្រហែលជាប្រើគ្រោងឆ្អឹងច្នៃ ចេញពីគ្រោងឆ្អឹងរថយន្ត Ferrari Roma។

គួរឲ្យដឹងថា គ្រោងឆ្អឹងថ្មីនោះត្រូវបង្កើតឡើងដើម្បីអាចបំពាក់ម៉ាស៊ីន V6, V8 និង V12 ក៏ដូចជាម៉ាស៊ីនអគ្គិសនីផងដែរ ខណៈរថយន្ត Purosangue អាចនឹងប្រើម៉ាស៊ីន V12 ជាមួយ Plug-in Hybrid។

លើសពីនេះទៅទៀត SUV ខាងលើអាចនឹងបំពាក់គ្រោងឆ្អឹងទម្ងន់ស្រាល និងផ្តោតលើ Aerodynamics ព្រមទាំងការបើកបរទៀតផង។

សូមបញ្ជាក់ថា Purosangue គឺជាភាសាអ៊ីតាលី ហើយបកប្រែជាភាសាអង់គ្លេសថា Thoroughbred ដែលជាពូជសេះប្រណាំងមួយប្រភេទ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់