• 2019-12-27 04:31:53
  • ចំណេះដឹង

ហេតុអ្វីកង់យន្តហោះមិនផ្ទុះ ពេលរងទម្ងន់យន្តហោះ ២៥០តោន នៅពេលចុះចត?

  • 2019-12-27 04:31:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្បកកង់យន្តហោះអាចរងទម្ងន់ និងសម្ពាធនៃការចុះចតរបស់យន្តហោះ ដែលមានទម្ងន់ជាង ២៥០តោនជារៀងរាល់ថ្ងៃ ដោយគ្មានគ្រោះថ្នាក់អ្វីឡើយ។ ជាការពិតណាស់ វាត្រូវបានផលិតឡើងដើម្បីអាចទប់ទល់នឹងល្បឿនលឿន និងទម្ងន់ធ្ងន់ខ្លាំងបំផុត។

សម្បកកង់យន្តហោះ ត្រូវបានផលិតឡើងពីសមាសធាតុនៃជ័រសំយោគ ជាមួយដែកអាលុយមីញ៉ូមច្នៃ, នីឡុង និងក្រណាត់ Aramid។ ជាមួយគ្នានេះ សម្បកកង់យន្តហោះត្រូវការបញ្ចូលខ្យល់ ច្រើនជាងសម្បកកង់រថយន្តធម្មតា ៦ដងឯណោះ ព្រោះសម្ពាធកាន់តែខ្ពស់ ជួយឲ្យសម្បកកង់យន្តហោះកាន់តែរឹងមាំ និងខ្លាំង។

លើសពីនេះទៅទៀត នៅពេលបញ្ចូលខ្យល់ គេមិនប្រើខ្យល់ធម្មតាឡើយ គឺគេប្រើនីត្រូហ្សែន (Nitrogen) ដែលជាឧស្ម័នអសកម្ម ដូច្នេះការផ្លាស់ប្តូរសីតុណ្ហភាព និងសម្ពាធខ្ពស់ ធ្វើឲ្យជះឥទ្ធិពលតិច។

គួរឲ្យដឹងថា យន្តហោះប្រភេទ Commercial ជាទូទៅប្រើសម្បកកង់ ២០ ហើយអាចចុះចតប្រហែល ៥០០ដង មុនពេលត្រូវផ្លាស់ប្តូរថ្មី ខណៈសម្បកកង់នៅខាងមុខសឹកលឿនជាង។ តាមធម្មតា បុគ្គលិកផ្នែកមេកានិច ២នាក់ ចំណាយពេលដល់ទៅ ១ម៉ោង ដើម្បីផ្លាស់ប្តូរសម្បកកង់យន្តហោះមួយ៕

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់