• 2019-12-26 09:02:29
  • ចំណេះដឹង

ប្រើ​តែ App នេះ​មួយ អាច​គណនា​តម្លៃ​និង​តាមដាន​បញ្ញើ​របស់​ប្រៃសណីយ៍​កម្ពុជា​បាន​ងាយ

  • 2019-12-26 09:02:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​ដែល​អ្នក​ចង់​ផ្ញើ​ឥវ៉ាន់​ទៅ​ក្រៅ​ប្រទេស មិន​ថា​នៅ​ប្រទេស​ជិតខាង​ឬ​នៅ​តំបន់​អឺរ៉ុប អ្នក​រមែង​ប្រើប្រាស់​សេវាកម្ម​របស់​ប្រៃសណីយ៍​កម្ពុជា។ កន្លង​ទៅ​អតិថិជន​ខ្លះ​នៅ​មាន​ការ​ងឿងឆ្ងល់​ទាក់ទិន​នឹង​ការ​គណនា​តម្លៃ​បញ្ញើ និង​ខ្លះ​ទៀត​មាន​ការ​ខ្វាយខ្វល់​ជុំវិញ​ការ​តាម​ដាន (Track) នៅ​បញ្ញើ​របស់​ខ្លួន។

ពេល​នេះ​អស់​ការ​ព្រួយ​បារម្ភ​ទៀត​ហើយ ដោយ​ប្រៃសណីយ៍​កម្ពុជា​បាន​ណែនាំ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​វិធី​ដំឡើង​និង​ប្រើប្រាស់​កម្មវិធី​មាន​ប្រយោជន៍​មួយ​នៅ​លើ​ស្មាតហ្វូន​មាន​ឈ្មោះ Cambodia Post ដែល​មាន​ទាំង​នៅ​លើ App Store និង Play Store

អត្ថប្រយោជន៍​របស់​វា​អ្នក​អាច​ឆែក​មើល​និង​គណនា​នូវ​តម្លៃ​បញ្ញើ​ទៅ​តាម​បណ្តា​ប្រទេស​នីមួយៗ ​និង​ការ​តាមដាន​ថា​បញ្ញើ​របស់​អ្នក​បាន​ទៅ​ដល់​ទិស​តំបន់​ណា​ហើយ ពោល​គឺ​មិន​ពិបាក​ក្នុង​ការ​ទាក់ទង​ទៅ​កាន់​បុគ្គលិក​បម្រើ​សេវាកម្ម​របស់​ក្រសួង​ប្រៃសណីយ៍​ដោយ​ផ្ទាល់​ទៀត​នោះ​ឡើយ៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖​

អានអត្ថបទ:

ប្រភព៖ facebook ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់