• 2019-12-26 06:54:26
  • ព័ត៌មាន

ឆ្នាំណាទើបកម្ពុជា អាចមើលឃើញសូរ្យគ្រាសម្ដងទៀត?

  • 2019-12-26 06:54:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី ២៦ ខែ​ធ្នូ​ ឆ្នាំ ២០១៩ នេះ កើត​មាន​បាតុភូត​សូរ្យគ្រាស​ដែល​នៅ​ប្រទេស​កម្ពុជា​អាច​មើល​ឃើញ​បាន ៦០% ខណៈ​នៅ​ឯ​សិង្ហបុរី​អាច​មើល​ឃើញ​បាន​ពេញ​វង់ ដែល​គេ​ហៅ​បាតុភូត​នេះ​ថា "Ring of Fire”។

បាតុភូតសូរ្យគ្រាសនៅថ្ងៃទី ២៦ ធ្នូ នៅកម្ពុជា

បាតុភូត​សូរ្យគ្រាស​​បន្ទាប់​ដែល​កម្ពុជា​ក៏​អាច​មើល​ឃើញ​ដែរ​នោះ​គឺ នឹង​កើត​មាន​នៅ​ថ្ងៃ​ទី ២១ ខែ​មិថុនា ឆ្នាំ ២០២០ ខាង​មុខ ដោយ​នៅ​កម្ពុជា​នៅ​តែ​មិន​អាច​មើល​បាន​ពេញ​វង់​ដដែល មើល​បាន​តែ​មួយ​ចំណិត​ប៉ុណ្ណោះ។ ហើយ​វា​នឹង​ចាប់​ផ្ដើម​ពី​វេលា​ម៉ោង ១៣៖៣០ ដល់​ម៉ោង ១៦៖១៦ នាទី។ នេះ​បើ​តាម​វិបសាយ TimeandDate។

ទិដ្ឋភាពសូរ្យគ្រាសមើលពីកម្ពុជានៅឆ្នាំ ២០២០

​​ក្រៅ​ពី​បាតុភូត​សូរ្យគ្រាស កម្ពុជា​ក៏​នឹង​អាច​មើល​ឃើញ​នូវ​បាតុភូត​ចន្ទគ្រាស​ចំនួន ៣ លើក​នៅ​ឆ្នាំ​ក្រោយ លើក​ដំបូង​នៅ​ថ្ងៃ​ទី ១១ ខែ​មករា, លើក​ទី​ពីរ​នៅ​ថ្ងៃ​ទី ៦ ខែ​មិថុនា និង​ម្ដង​ទៀត​គឺ​នៅ​ថ្ងៃ​ទី ៣០ ខែ​វិច្ឆិកា៕

ចុចអាន ៖ ចម្ងល់​​​ចំនួន ៥​ អ្នក​វិទ្យាសាស្ត្រ​នៅ​​មិន​ទាន់​អាច​ឆ្លើយ​បាន

ប្រភព៖ timeanddate ប្រែ​សម្រួល៖ សុខហេង

មតិយោបល់