• 2019-12-26 01:17:05
  • ព័ត៌មាន

Rolls-Royce ចង់​ផលិត​យន្តហោះ​អគ្គិសនី​ល្បឿន​លឿន​បំផុត​ក្នុង​លោក

  • 2019-12-26 01:17:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោង​យន្តហោះ Rolls-Royce ACCEL ​នឹង​បំបែក​កំណត់ត្រា​ដ៏​អស្ចារ្យ​មួយ ដែល​ត្រៀម​ក្លាយ​ជា​យន្តហោះ​អគ្គិសនី​ដែល​មាន​ល្បឿន​លឿន​បំផុត​ក្នុង​លោក។

គោលដៅ​នៃ​ការ​ផលិត​យន្តហោះ​នេះ គឺ​ដើម្បី​ផ្សព្វផ្សាយ​ការ​លើក​កម្ពស់​ដោយ​ចិរភាព​ក្នុង​វិស័យ​អាកាសចរណ៍​ឆ្ពោះ​ទៅ​ឧស្សាហកម្ម​បៃតង។ គម្រោង​នេះ​ក៏​ទទួល​បាន​ការ​ឧបត្ថម្ភ​ពាក់​កណ្តាល​ដោយ​វិទ្យាស្ថាន Aerospace Technology Insituture និង​រដ្ឋាភិបាល​របស់​ចក្រភព​អង់គ្លេស។

ប្រសិន​គ្រប់​យ៉ាង​អាច​សម្រេច​ទៅ​តាម​ផែនការណ៍​នោះ Rolls-Royce ACCEL នឹង​អាច​ហោះ​បាន​ក្នុង​ល្បឿន ៤៨០ គ.ម/ម៉ ជាមួយ​ការ​ធ្វើ​ដំណើរ​ចម្ងាយ ៣៦០ គ.ម រៀងរាល់​ការ​សាក​ម្តង ដែល​ចម្ងាយ​នេះ​សមល្មម​ការ​ហោះ​ចេញ​ពី​ទីក្រុង​ឡុងដុង​មក​ប៉ារីស ប្រទេស​បារាំង។

គោលដៅ​របស់ Rolls-Royce គ្រោង​នឹង​ដាក់​ដំណើរការ​គម្រោង​នេះ​នៅ​បញ្ចប់​ឆ្នាំ ២០២០ ហើយ​ទៅ​ថ្ងៃ​មុខ​វា​ក៏​អាច​ដើរ​តួ​ជំនួស​យន្តហោះ​ប្រើប្រាស់​សាំង និង​ម្យ៉ាង​ទៀត​អាច​ចូលរួម​ចំណែក​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូន​ទៅ​ក្នុង​បរិយាកាស៕

អានអត្ថបទ:

ប្រភព៖ Zing ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់