• 2019-12-25 02:58:42
  • ព័ត៌មាន

ឪពុកកូនព្រីនឡាន Lamborghini ប្រើម៉ាស៊ីន 3D ឥឡូវបាន Lamborghini ពិត១គ្រឿង (វីដេអូ)

  • 2019-12-25 02:58:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីដើមឆ្នាំកន្លងទៅនេះ ឪពុកកូន២នាក់មកពីទីក្រុង Erie រដ្ឋ Colorado សហរដ្ឋអាមេរិក បានធ្វើឲ្យអ្នកនិយមប្រើអ៊ីនធឺណិតមានការភ្ញាក់ផ្អើល និងកោតសរសើរយ៉ាងខ្លាំង បន្ទាប់ពីផលិតរថយន្ត Lamborghini Aventador SV មួយគ្រឿង ដោយប្រើម៉ាស៊ីនព្រីន 3D។

ឪពុកកូនខាងលើបានចំណាយពេលជិត ២ឆ្នាំដើម្បីផលិតរថយន្តនេះឡើង។ ថ្វីបើវាមិនមែនជា Lamborghini ពិតប្រាកដ ប៉ុន្តែវាអាចបើកបានដូចរថយន្តធម្មតាអីចឹង ព្រោះបានបំពាក់ម៉ាស៊ីនចំណុះ ៥,៧លីត្រ Twin-turbo របស់រថយន្ត Chevrolet Corvette ស៊េរីឆ្នាំ២០០៣។

រឿងរ៉ាវឪពុកកូនទាំង២ ក៏បានឮដល់ក្រុមហ៊ុន Lamborghini រហូតក្រុមហ៊ុនអ៊ីតាលីនេះទាក់ទងទៅលោក Sterling Backus (ឪពុក) និងផ្តល់កាដូមួយ ដែលលោកមិនអាចប្រកែកបាន។ ដើម្បីធ្វើការ Surprise កូនប្រុស ក្រុមការងាររបស់ Lamborghini បានយករថយន្ត Aventador S Roadster ពិតប្រាកដមួយគ្រឿង ទៅប្តូរជាមួយរថយន្តព្រីនរបស់លោក Sterling ទាំងកណ្តាលយប់តែម្តង៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់