• 2019-12-20 09:02:53
  • ព័ត៌មាន

សាលតាំងបង្ហាញរថយន្តម៉ាក NISSAN ថ្មីនៅកម្ពុជា បើកសម្ពោធជាផ្លូវការ​

  • 2019-12-20 09:02:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​ ២០១៩​ ក្រុមហ៊ុន តាន់ ចុង ម៉ូ​ធ័​រ (​ខេ​ម​បូ​ឌា​) ភី​ធី​វ៉ា​យ អិល​ធី​ឌី ឬ ​(“TCMC”) ដែល​ជា​ក្រុមហ៊ុន​បុត្រ​ស​ម្ព័​ន្ធ​របស់​ក្រុមហ៊ុន តាន់ ចុង ម៉ូ​ធ័​រ ហូល​ឌី​ង ប៊ី​អេច​ឌី (​ម៉ាឡេស៊ី​) និង​ជា​ក្រុមហ៊ុន​ទទួលស្គាល់​សិទ្ធិ​នាំចូល​និង​ចែកចាយ​ផ្តាច់​មុខ​ស្របច្បាប់​លើ​រ​ថយ​ន្ត​ម៉ាក​ NISSAN ​តែ​មួយ​គត់ នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​បើក​សម្ពោធ​ជា​ផ្លូវ​កា​រ​នូ​វ​សា​ល​តាំង​បង្ហាញ​រ​ថយ​ន្ត​ថ្មី​ម៉ាក ​NISSAN ​របស់​ខ្លួន​ដែល​ប្រារ​ព្ធ​ឡើង​នៅ​រាជធានី​ភ្នំ​ពេញ ព្រះរាជាណាចក្រ​កម្ពុជា​។

​ក្នុងកា​ថ្លែង​សុន្ទ​រក​ថា​របស់ លោក ឧកញ៉ា Than Tai Hing ដែល​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន តាន់ ចុង ​ម៉ូ​ធ័​រ ប្រចាំ​ប្រទេស​កម្ពុជា និង​ឡាវ បាន​មាន​ប្រសាសន៍​ថា ៖ "ទស្សនៈ​និង​ឆន្ទៈ​របស់​ក្រុមហ៊ុន​ NISSAN​ គឺ​ពឹងផ្អែក​ទៅលើ​​យុទ្ធសាស្ត្រ​ផលិតរ​ថយ​ន្ត​ដែល​មាន​ការ​រចនា​និង​ច្នៃប្រឌិត​ថ្មី ហើយ​បាន​អភិ​វ​ឌ្ឍ​អាជីវកម្ម​របស់ខ្លួន​ដោយ​មានការ​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការផលិតរ​ថយ​ន្ត​ស៊េរី​ថ្មី​ទំ​នើ​ប​ដែល​មាន​គុណភាព​ខ្ពស់​ស្របតាម​បច្ចេកវិទ្យា​ចុងក្រោយ​យ​បង្អស់​ដើម្បី​ផ្គត់​ផ្គង់​ដល់​អតិ​ថិ​ជន​ដែល​និ​យម​ប្រើប្រាស់រ​ថយ​ន្ត​ស៊េរី​ថ្មី​បាន​ទាន់​ត​ម្រូ​វ​ការ គឺ​ដើម្បី​ឲ្យ​​អតិ​ថិ​ជន​របស់​យើង​ទាំងអស់​ទទួលបាន​នូ​វ​អារម្មណ៍​រីករាយ ផាសុកភាព និង សុ​វត្ថ​ភាព ក្នុង​ការបើកបរ។ មិន​តែ​ប៉ុណ្ណះ​ក្រុមហ៊ុន​យើង​បាន​ផ្តល់​នូ​វ​បទ​ទ​ពិសោធ​ន៏​និង​សេវាកម្ម​ដ៏​មាន​ទំ​នុ​ក​ចិត្ត​ដល់​អតិ​ថិ​ជន​តាំងពី​នាទី​ដំ​បូ​ង​"។​

​ដោយ​សម្លឹង​ឃើញ​ពី​ការ​កើន​ឡើង​នៃ​អ្នក​ប្រើប្រាស់រ​ថយ​ន្ត​ម៉ាក​ NISSAN ​និង​ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវ​ការ​របស់​អតិ​ថិ​ជន​​ឲ្យ​បាន​ទាន់​ពេល​វេលា ក្រុមហ៊ុន​តាន់​ចុង​មូ​ធ័រ​បាន​និ​ង​កំ​ពុង​បន្ត​ព​ង្រី​ក​និង​ព​ង្រឹ​ង នូ​វ​សេវាកម្ម​របស់ខ្លួន​ដើម្បី​ធានា​ឱ្យបាន​នូ​វ​សេវាកម្ម​ដែល​មាន​គុណភាព​ខ្ពស់ មាន​ភាពងាយស្រួល និង​មាន​ភាពជឿជាក់ ដល់​អតិ​ថិ​ជន លើសពី​នេះ​ទៅទៀតរ​ថយ​ន្ត​ម៉ាក​ NISSAN​ គឺជា​ប្រភេទរ​ថយ​ន្ត​ដែល​ត្រូវបាន​ទទួលស្គាល់ថា​មាន​គុណភាព​ខ្ពស់​និង​ចំ​ណាយ​សាំង​តិ​ច​ពី​សំ​ណាក់​អ្នកប្រើប្រាស់​គ្រប់​ទិស​ទី​ទូទាំង​សកលលោក​។

​នៅ​ក្នុង​សុន្ទរកថា​លោកស្រី Ayako Nakamura ដែល​ជា​អគ្គនាយក​រង​ផ្នែក​ទីផ្សារ​ឯករាជ្យ ប្រចាំ​អាស៊ី និង អូ​សេ​អា​នី បាន​លើក​ឡើងថា​៖ “​ត​ម្រូ​វកា​ររបស់​អតិ​ថិ​ជន​គឺជា​កត្តា​ចំ​បង​និង​ចាំបាច់​បំ​ផុត​ដែល​យើង​ខ្ញុំ​ត្រូវ​យកចិត្តទុកដាក់​និង​បំ​ពេញ​​ឲ្យ​បាន ខណៈពេលដែល​យើង​ខ្ញុំ​ផ្តោត​សំខាន់​ទៅលើ​ការ​បំ​ពេញ​នឹង​ផ្តល់​សេវាកម្ម​ដែល​ល្អ​ឥត​ខ្ចោះ​លំ​ដាប់​ពាន​រ​ង្វាន់​នៅក្នុង​វិ​ស័​យ​ឧស្សាហកម្ម​ដែល​ឈានមុខ​គេ វា​ក៏​ជា​កត្តា​សំខាន់​ផង​ដែរដែល​យើង​ខ្ញុំ​ចាំបាច់​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការបង្កើត​នូ​វ​បរិយាកាស​ដែល​ល្អប្រសើរ​ទុកជា​បទពិសោធន៍​។

​ឯកឧត្តម ពៅ ម៉ាលី រដ្ឋលេខាធិការ​នៃ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​៖ “​ថ្ងៃ​នេះ​ខ្ញុំពិត​ជា​មាន​កិ​ត្តិ​យស​និង​សេចក្ដី​សោមនស្ស​រីករាយ​ខ្លាំង​ណាស់​ដែល​ត្រូវ​បាន​អញ្ជើញ​ចូលរួម​នៅក្នុង​កម្មវិធី​បើកសម្ពោធ​ជា​ផ្លូវការ​នូ​វសា​ល​តាំង​បង្ហាញ​រ​ថយ​ន្ត​ម៉ាក ​NISSAN​ ​ថ្មី​នេះ ហើយ​ខ្ញុំ​ពិតជា​មាន​មោទនភាព​និង​រីករាយ​ក្រៃលែង​ចំ​ពោះ​ការ​ខិត​ខំ​ប្រឹង​ប្រែង របស់​ក្រុមហ៊ុន NISSAN និង​ក្រុមហ៊ុន​តាន់ ចុង ម៉ូ​ធ័​រ ខេ​ម​បូ​ឌា ដែល​បាន​សហការ​គ្នា​យ៉ាង​ស្វិតស្វាញ​ក្នុង​ការផលិត​និង​ផ្គត់​ផ្គង់រ​ថយ​ន្ត​ទំនើប​ស៊េរី​ថ្មី​តប​នឹង​ត​ម្រូ​វ​ការ​អតិ​ថិ​ជន​ក្នុង​ប្រទេស​កម្ពុជា​យើង។ លើសពី​នេះ​ផងដែរ​ខ្ញុំ​ពិតជា​ស្ញប់ស្ញែង​និង​សូម​កោតសរសើរ​ចំ​ពោះ​បច្ចេកវិទ្យា​ដ៏​ថ្មី​ដែល​បាន​បង្កើតឡើង​សំ​រាប់​បំ​ពាក់​លើរ​ថយ​ន្ត​ NISSAN ​នា​ពេលបច្ចុប្បន្ន ហើយ​ខ្ញុំ​ជឿជាក់ថា ប្រព័ន្ធ​បំ​ផ្លាស់​ទី​ឆ្លាត​វៃ ​ឬ​ (Intelligent Mobility) ដែល​បាន​បំពាក់​លើរ​ថយ​ន្ត​ NISSAN នឹង​ជួយ​បង្កើន​សុ​ត្ថិ​ភាព​ដល់​អ្នកបើកបរ​ព្រម​ទាំង​កាត់បន្ថយ​គ្រោះ​ថ្នាក់​ចរាចរ​ណ៏​ផងដែរ​។

ឯកឧត្តម បាន​បន្ថែម​ទៀតថា ការបើក​សម្ពោធ​ជា​ផ្លូវការ​សាល​តាំង​បង្ហាញ​រ​ថយ​ន្ត​របស់​ក្រុមហ៊ុន​ NISSAN​ ថ្មី​មួយ​នេះ ត្រូវបាន​រៀបចំឡើង​ដោយ​យកចិត្តទុកដាក់​ពី​គណៈ​គ្រប់​គ្រង​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​តាន់ ចុង ម៉ូ​ធ័​រ អម​ជាមួយនិង​វត្តមាន​កិ​ត្តិ​យសរ​បស់​ឯកឧត្តម​បណ្ឌិត សុខ ស៊ីផាន់ណា ម​ន្ត្រី​ស្ថានទូ​តផ្លូវការ​របស់​ម៉ាឡេស៊ី និង​ព្រុយ​ណេ រួមទាំង​អ្នក​សារព័ត៌មាន​ជាតិ​និង​ទូរ​ទស្ស​ន៏​ក្នុងស្រុក​ជាច្រើន ភ្ញៀវ​កិត្តិ​យស​ទាំងអស់​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​បើក​​សម្ពោធ​​សាល​តាំង​បង្ហាញ​រ​ថយ​ន្ត​របស់រ​ថយ​ន្ត​ NISSAN​ ទាំងអស់​បាន​សម្ដែង​ការចាប់អារម្មណ៍​ជា​ខ្លាំង​ទៅលើ ការ​ដាក់​តាំង​បង្ហាញ​រ​ថយ​ន្ត​ម៉ូដែល​​ថ្មី​ទំ​នើ​ប​ទាំងអស់​របស់​NISSAN ជាពិសេស​ពួកគាត់​បាន​ទទួល​បាន​​នូ​វ​​អារម្មណ៍​​រីករាយ​និង​បទពិសោធន៍​ដ៏​ថ្មី​ប្លែក​អស្ចារ្យ ជាមួយ​នឹង​រចនាបថ​របស់ ម៉ាក​សំគាល់​ NISSAN​ ដែល​មាន​ពណ៌​ក្រហម​លេចធ្លោ និង​មាន​តែ​មួយ​គត់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​ ​សាល​តាំង​បង្ហាញ​ថ្មី​របស់រ​ថយ​ន្ត​NISSAN​ដែល​ចាប់​បើក​ដំណើរកា​រនេះ នឹង​បង្កើន​ភាពងាយស្រួល​ដល់​អតិ​ថិ​ជន​ក្នុង​ការស្វែង​រក ​តប​ទៅ​នឹង​​តម្រូវ​ការ​នៃ​​កំណើន​​ប្រជា​ជន​ដែល​បាន​កើន​ឡើង​នៅ​រាជធានី​ភ្នំ​ពេញ លើសពី​នេះ​អតិថិជន​នឹង​ទទួលបាន​នូ​វ​សេវាកម្ម​ប្រឹក្សា​រ​ថយ​ន្ត​ដែល​នូ​វ​ជិត​លោក​អ្នក​បំ​ផុត​។ អតិ​ថិ​ជន​អាចទទួលបាន​នូ​វ​បទពិសោធន៍​ដ៏​ល្អ​និង​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ក្នុង​ការ​អញ្ជើញ​ចូល​ទស្សនា​រាល់រ​ថយ​ន្ត​ NISSAN​ ម៉ូ​ដែល​ថ្មី​ដែល​កំពុង​ដាក់​តាំង​បង្ហាញ​ក្នុង​សាល​តាំង​បង្ហាញ​រ​ថយ​ន្ត ដែល​ប្រកបដោយ​ផាសុកភាព ទំនើប ស៊ីវិល័យ និង បាន​ជួប​ជាមួយ​បុគ្គលិក​ផ្តល់​ប្រឹក្សារ​ថយ​ន្ត​ដែល​មានភាព​​រួសរាយ​​រាក់ទាក់​ដើម្បី​ទទួល​បាន​នូ​វ “​ការបើករ​ថយ​ន្ត​ NISSAN ​សាកល្បង​“​ មិន​តែ​ប៉ុណ្ណោះ​អតិថិ​ជន​អាច​ទទួល​បាន​នូ​វ​​អារម្មណ៍​​រីករាយ​ស្រស់​ថា្ល​ជាមួយ​ក្រុមគ្រួសារ​ក្នុង​សាល​តាំង​បង្ហាញ​រ​ថយ​ន្ត​ដែល​បំ​ពាក់​ដោយ ​Wi-Fi កន្លែង​អង្គុយលេង កន្លែង​ក្មេង​លេង និង​ចូលរួម​ទទួលទាន​កាហ្វេ​ដ៏​ឈ្ងុយឆ្ងាញ់​ដោយ​ឥតគិតថ្លៃ​។

​ភ្ញៀវ​កិត្តិ​យស​ដែល​មាន​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​ផ្លូវការ​នេះ​ពិតជា​មាន​​អារម្មណរីករាយ​ដោយ​ទទួល​បានការ​ស្វា​គមន៍​យ៉ាង​កក់ក្តៅ និង​ទទួលទាន​អាហារ​ពេល​ល្ងាច​បែប​ប៊ូ​ហ្វេ​ដ៏​ឈ្ងុយឆ្ងាញ់ ជាមួយនឹង​ការ​ទស្សនា​នូ​វ​ការសម្តែង​ក្បាច់​រាំ រួមជាមួយ​នឹង​ការកម្សាន្ត​ពី​ក្រុម​តន្ត្រី​ផងដែរ​។ ​ ​សម្រាប់​ព័ត៌មាន​បន្ថែម​ស្ដីពី​ម៉ូ​ដែល​របស់រ​ថយ​ន្ត​ NISSAN ​ទាំងអស់​នៅ​កម្ពុជា​សូម​ចូល​ទៅកាន់​​វិបសាយ​​របស់រ​ថយ​ន្ត NISSAN កម្ពុជា​តាម​រយៈ www.nissan.com.kh ឬ​តាមដាន​នៅលើ​ទំព័រ Facebook របស់រ​ថយ​ន្ត NISSAN កម្ពុជា តាម​រយៈ https://www.facebook.com/CambodiaNissan/ ​ឬ​​ទំនាក់ទំ​នង​ទូរ​ស​ព្ទ​លេខ 023 993 338៕​​

រូបភាព ៖ ប្រភព​ផ្ដល់​ឲ្យ​

មតិយោបល់