• 2019-12-19 07:11:02
  • ព័ត៌មាន

មកមើលវីដេអូបើកប្រអប់ទូរសព្ទបត់ Motorola Razr ថ្មី គ្រាន់តែប្រអប់ក៏ឡូយកប់ដែរ (វីដេអូ)

  • 2019-12-19 07:11:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរសព្ទ​ម៉ូដែល​ Razr ដ៏​ល្បី​ល្បាញ​របស់ Motorola ក្នុង​ជំនាន់​មុន បាន​វិល​ត្រឡប់​មក​វិញ​ក្នុង​នាម​ជា​ស្មាតហ្វូន​ Android ដែល​អេក្រង់​របស់​វា​អាច​បត់​បាន​ជា​ពីរ។

Razr ស៊េរី​ឆ្នាំ ២០១៩ នៅ​រក្សា​ទ្រង់ទ្រាយ​ដើម​ដដែល ប៉ុន្តែ​គ្រាប់​ចុច​ T9 និង​អេក្រង់ LCD តូច​របស់​វា ត្រូវ​ជំនួស​ដោយ​អេក្រង់ OLED ​ទំហំ ៦,២ អ៊ីញ អាច​បត់​បាន​ និង​ដំណើរ​ការ​ដោយ​ Android 9 Pie។

ថ្មីៗនេះ Channel YouTube ដ៏ល្បី មានឈ្មោះថា Unbox Therapy បានធ្វើការបើកប្រអប់ទូរសព្ទ Motorola Razr ដែលដាក់លក់ជាផ្លូវការតម្លៃ ១​ ៤៩៩ ដុល្លារ។

លក្ខណៈ​សម្បត្តិ​របស់​វា​មាន​ដូច​ជា​ប្រើ​បន្ទះ​ឈីប Snapdragon 710, RAM ទំហំ ៦GB, អង្គ​ផ្ទុក ១២៨GB, កាមេរ៉ា​មេ​ទំហំ ១៦ MP ដែល​មាន​នូវ​មុខងារ Night Vision, កាមេរ៉ា​ខាង​ក្នុង​ទំហំ ៥MP, ប្រើ​រន្ធ USB-C, មាន​ eSIM និង​មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ​ផង​ដែរ៕

សូមទស្សនាវីដេអូបើកប្រអប់ Motorola Razr ខាងក្រោម៖

អត្ថបទ៖ សេង ឡុង

មតិយោបល់