• 2019-12-19 03:56:03
  • ព័ត៌មាន

ព្រះអាទិត្យស្ងប់ស្ងាត់រយៈពេល ២៦៤ ថ្ងៃជាប់គ្នាហើយ

  • 2019-12-19 03:56:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះអាទិត្យ​មាន​សភាព​ស្ងប់ស្ងាត់​ខុស​ពី​ធម្មតា ហើយ​ក្នុង​រយៈពេល ២៦៤ ថ្ងៃ​មក​ហើយ គេ​មិន​ប្រទះ​ឃើញ​នូវ​ Sunspots នោះ​ឡើយ។ Sunspots គឺ​ជា​បាតុភូត​មួយ​កើត​មាន​លើ​ស្រទាប់​​​ព្រះអាទិត្យ ដែល​មាន​ភាព​ពណ៌​ខ្មៅ​ងងឹត​ជាង​អ្វី​ដែល​នៅ​ជុំវិញ។

ព្រះអាទិត្យគ្មាន Sunspots

​នៅ​ឆ្នាំ ២០០៨ គេ​មិន​ប្រទះ​ឃើញ​បាតុភូត Sunspots រយៈពេល​សរុប ២៦៨ ថ្ងៃ​ជាប់​គ្នា ដែល​វា​ជា​កំណត់​ត្រា​វែង​ជាង​គេ​មួយ​ដែល​ព្រះអាទិត្យ​មិន​មាន​ Sunspots។ ប្រសិន​បើ​នៅ​ឆ្នាំ ២០១៩ នេះ​ព្រះអាទិត្យ​បន្ត​មិន​មាន​ Sunspots រយៈពេល ៤ ថ្ងៃ​បន្ថែម​ទៀត មាន​ន័យ​ថា​វា​នឹង​បង្កើត​បាន​កំណត់​ត្រា​ថ្មី​មួយ​ទៀត។

ព្រះអាទិត្យមាន Sunspots

ការ​​​ដែល​ព្រះអាទិត្យ​មិន​មាន​សកម្មភាព​នៃ​បាតុភូត​​ Sunspots ជា​រឿង​ធម្មតា​​មួយ​​ ប៉ុន្តែ​វា​អាច​ជា​ការ​​ឲ្យ​តម្រុយ​ថា​ព្រះអាទិត្យ​កំពុង​ឈាន​ទៅ​កាន់​​បាតុភូត​​​​​ "Solar Minimum” បន្ទាប់។ ​កន្លង​ទៅ Pual Dorain ឧតុ​វិទូ​នៃ​ Vencore Weather រំពឹង​ថា​បាតុភូត​​ "Solar Minimum” បន្ទាប់​​​នឹង​កើត​មាន​នៅ​ឆ្នាំ​ ២០១៩​ ឬ​ ២០២០។ Solar Minimum ជា​បាតុភូត​មួយ​ដែល​ Sunspots កម្រ​​កើត​មាន​នៅ​លើ​ព្រះអាទិត្យ។

Solar Minimum នេះ​ធ្លាប់​បាន​កើត​មាន​នៅ​ក្នុង​ឆ្នាំ​ ១៦៤៥ ម្ដង​ដែរ​ ដោយ​​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​ហៅ​បាតុភូត​នោះ​ថា​ "Maunder Minimum” ដែល​វា​កើត​មាន​ចាប់​ពី​ឆ្នាំ​ ១៦៤៥ ដល់​ ១៧១៥។ Maunder Minimum បាន​បណ្ដាល​ឲ្យ​សីតុណ្ហភាព​លើ​ផែនដី​​ធ្លាក់​ចុះ​យ៉ាង​គំហុក ដែល​គេ​បាន​ចាត់​ទុក​វា​ជា​យុគសម័យ​ទឹកកក​តូច​ (Little Ice Age)។ ​​​​​​មាន​អ្នក​ជំនាញ​មួយ​ចំនួន​បាន​យល់​ឃើញ​ថា​យុគសម័យ​ទឹកកក​តូច​ស្រដៀង​គ្នា​នេះ​ អាច​នឹង​វិល​ត្រឡប់​មក​ម្ដង​ទៀត៕​​​​​​​​​​​​

ចុចអាន ៖ NASA រកឃើញទឹកកក នៅក្រោមស្រទាប់ភពអង្គារ

ប្រភព៖ MSN ប្រែ​សម្រួល៖ សុខហេង

មតិយោបល់