• 2019-12-19 02:19:25
  • ព័ត៌មាន

យន្តហោះល្បឿន ១៥០០ គ.ម/ម៉ របស់ NASA នឹងត្រូវផលិតជាផ្លូវការ

  • 2019-12-19 02:19:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យន្តហោះ​ពិសោធន៍​របស់​ NASA ​ម៉ូដែល X-59 ដែល​អាច​ធ្វើ​ឲ្យ​យន្តហោះ​ដឹក​អ្នក​ដំណើរ​ល្បឿន​លឿន​ក្លាយ​ជា​ការ​ពិត​នោះ​ ត្រូវ​បាន​សម្រេច​​​ក្នុង​ការ​​ផលិត​ជា​ផ្លូវ​ការ​។

យន្តហោះ​ X-59 Quiet SuperSonic Technology (QueSST) ឌីហ្សាញ​ឡើង​ដោយ​​ក្រុមហ៊ុន Lockheed Martin ដែល​អាច​នឹង​ធ្វើ​​ការ​ហោះ​ហើរ​សាក​ល្បង​ជា​លើក​ដំបូង​​យ៉ាង​លឿន​នៅ​ក្នុង​ឆ្នាំ ២០២១។ វា​នឹង​ជា​យន្តហោះ​សាក​ល្បង​ខ្នាត​ធំ​ដំបូង​របស់ NASA ក្នុង​រយៈពេល ៣ ទសវត្ស​មក​នេះ ហើយ​គោល​បំណង​គឺ​ផលិត​រថយន្ត​ល្បឿន​លឿន​ដែល​មាន​សំឡេង​រំខាន​តិច​តួច។

នៅ​ពេល​ដែល​យន្តហោះ​ប្រវែង​នេះ​ វិវត្ត​ទៅ​កាន់​ល្បឿន​លឿន​ខ្លាំង​ វា​នឹង​បញ្ចេញ​សំឡេង​ឮ​ខ្លាំង ដោយ​សារ​វា​ត្រូវ​ហោះ​ហើរ​ក្នុង​ល្បឿន​​ប្រមាណ ១៥០០ គ.ម/ម៉ នៅ​កម្ពស់​​ជាង ១៦ គីឡូម៉ែត្រ​ពី​ដី៕

ចុចអាន ៖ Porsche ចុះប៉ាតង់ឡានបើកស្វ័យប្រវត្តិថ្មី មានការរចនាចម្លែកខ្លាំង!

ប្រភព៖ engadget ប្រែ​សម្រួល៖ សុខហេង

មតិយោបល់