• 2019-12-16 08:02:26
  • ព័ត៌មាន

ដឹង​អត្តសញ្ញាណ​បុរស​ម្នាក់​ដែល​នាំ Tim Cook ដើរ​កម្សាន្ត​នៅ​ប្រទេស​ថៃ​ថ្ងៃមុន

  • 2019-12-16 08:02:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​លំដាប់​កំពូល​អាមេរិក Apple បាន​មក​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ឯ​ប្រទេស​ថៃ​កាល​ពី​សប្តាហ៍​មុន ហើយ​ក្នុង​រូបភាព​បង្ហោះ​ជា​ច្រើន​សន្លឹក​គេ​ឃើញ Tim Cook ​មាន​បុរស​ប្លែក​មុខ​មួយ​រូប​តាម​នៅ​ក្បែរ​រហូត។

តាម​ពិត​ទៅ​បុរស​រូប​នោះ​មាន​ឈ្មោះ​ថា Joe Jirasak ដោយ​លោក​ជា​ជនជាតិ​ថៃ ហើយ​ជា​អ្នក​ថត​រូប​ល្បី​ឈ្មោះ​មួយ​រូប ដែល​អត្តសញ្ញាណ​ពិសេស​ប្រចាំ​ខ្លួន​គឺ​ជា​អ្នក​ជំនាញ​ថត​រូប​ដោយ​ប្រើប្រាស់​ត្រឹម​កាមេរ៉ា iPhone មិន​ថា​តែ​ការ​ផលិត​រូបភាព​ធម្មតា​ឬ​ប្រភេទ​រូបភាព​ដាក់​លើ​ផ្ទាំង​ប៉ាណូ​ធំៗ​ឡើយ។

ជា​បុគ្គល​ល្បី​ឈ្មោះ​មួយ​រូប​លើ​បណ្តាញ​សង្គម Instagram ដែល​ទទួល​បាន Follower ​ប្រមាណ ៤២២ ០០០ នាក់ ជា​រៀងរាល់​ថ្ងៃ​លោក​បាន​ចែកចាយ​រូបភាព​ស្អាតៗ​ជា​ច្រើន ដោយ​សុទ្ធ​សឹង​ថត​ដោយ​ប្រើប្រាស់ iPhone និង​ប្រើ Drone សម្រាប់​ថត​ទិដ្ឋភាព​ពី​ខាង​លើ។

បង្វែរ​ទៅ​មើល​ដំណើរ​កម្សាន្ត​របស់​មេ​ធំ Apple ​លោក Jirasak ក៏​បាន​នាំ​ CEO រូប​នេះ​ទៅ​កម្សាន្ត​តាម​ដង​ទន្លេ Chao Phraya និង​ទៅ​ទស្សនា​វត្ត Arun មុន​ធ្វើ​ដំណើរ​ទៅ​សាលា Satit-Chula ដែល​នៅ​ទីនោះ​ក្មេងៗ​មាន​ប្រើប្រាស់ iPad ដើម្បី​ជំនួយ​ដល់​ការ​សិក្សា។ លើស​ពី​នេះ​លោក Cook ក៏​បាន​ជួប​បង្ហាញ​ការ​រាក់ទាក់​ជាមួយ​ក្រុម​បាល់ទះ​នារី ដែល​ទើប​ឈ្នះ​មេដាយ​មាស​នៅ​ស៊ីហ្គេម​កន្លង​ទៅ​ផង​ដែរ៕

អានអត្ថបទ:

ប្រភព៖ Flashfly ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់