• 2019-12-05 08:15:24
  • ព័ត៌មាន

iPhone 11 Pro Max លេខមួយខាងថតវីដេអូ ចុះដឹងលេខបន្ទាប់បានលើស្មាតហ្វូនណាខ្លះ?

  • 2019-12-05 08:15:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន​ដែល​អាច​ផលិត​វីដេអូ​បាន​ល្អ​ដាច់​គេ​​​ប្រចាំ​ឆ្នាំ ២០១៩ ក្រោម​ការ​វាយ​តម្លៃ​របស់ DxOMark គឺ​បាន​ទៅ​លើ​ iPhone 11 Pro Max ដែល​ទទួល​បាន​ពិន្ទុ​សរុប​ ១០២ ពិន្ទុ ស្ថិត​នៅ​តំណែង​កំពូល​ជា​មួយ​ស្មាតហ្វូន​ Xaiomi CC9 Premium Edition។ ស្មាតហ្វូន​ដែល​ឈរ​នៅ​ចំណាត់​ថ្នាក់​បន្ត​បន្ទាប់​មាន ៖

  • Google Pixel 4 (១០១ ពិន្ទុ)

ត្បិត​ថា​មិន​អាច​មាន​ឈ្មោះ​ក្នុង​​កំពូល​ទាំង ៥ នៃ​​ផ្នែក​ថត​រូប​សន្លឹក​មែន ប៉ុន្តែ​ Pixel 4 មាន​សមត្ថភាព​ខ្លាំង​លើ​ការ​ថត​វីដេអូ។ Pixel 4 មាន​បន្ថែម​កាមេរ៉ា​មួយ​គ្រាប់​នៅ​ផ្នែក​ខាង​ក្រោយ, វា​អាច​គ្រប់គ្រង​គ្រាប់​ Noise បាន​​ល្អ​ស្ទើរ​តែ​ក្នុង​គ្រប់​ស្ថានការណ៍។​​​​

  • ​​Samsung Galaxy Note10+ 5G (១០១ ពិន្ទុ)

វា​គឺ​ជា​ស្មាតហ្វូន​ត្រកូល Note ដំបូង​ដែល​មាន​ប្រព័ន្ធ​កាមេរ៉ា​ ៤ គ្រាប់។ ចំពោះ​ការ​ថត​វីដេអូ Note10+ អាច​ផលិត​វីដេអូ​មាន​ពន្លឺ​ស្អាត, អាច​រក្សា​​ Detail បាន​ល្អ​ពេល​ក្នុង​ពេល​ដែល​មាន​ពន្លឺ​ចាំង​ខ្លាំង និង​ផលិត​វីដេអូ​នៅ​ទី​ងងឹត​បាន​ល្អ​ផង​ដែរ។

  • Samsung Galaxy S10 5G (១០០ ពិន្ទុ)

​Galaxy S10+ 5G មាន​កាមេរ៉ា​ចំនួន​បួន​នៅ​ផ្នែក​ខាង​ក្រោយ។ វា​មាន​សមត្ថភាព​មិន​ខុស​ពី Galaxy Note10+ ប៉ុន្មាន​ឡើយ គឺ​អាច​ផលិត​វីដេអូ​មាន​ពន្លឺ​ភ្លឺ​ស្អាត និង​អាច​រក្សា​នូវ Detail បាន​ល្អ​មិន​ថា​ស្ថិត​ក្រោម​ស្ថានភាព​ពន្លឺ​បែប​ណា​នោះ​ឡើយ។ ប៉ុន្តែ​ពេល​ថត​នៅ​ងងឹត ម៉ាស៊ីន​ត្រូវ​ដោះដូរ​ Detail ជា​មួយ​គ្រាប់ Noise ដើម្បី​បន្ថយ​គ្រាប់ Noise៕​

ចុចអាន ៖ មានភស្តុតាងរឹតតែច្រើនហើយថា Galaxy S11 អាចថតវីដេអូដល់កម្រិត 8K

ប្រភព៖ vnexpress ប្រែ​សម្រួល៖ សុខហេង

មតិយោបល់