• 2019-12-05 01:39:23
  • ព័ត៌មាន

ផ្អើល eSports មាន​សមាជិក​ស្រី​ក្នុង Team បុរស​លេង​តំណែង Support

  • 2019-12-05 01:39:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

The INTZ គឺ​ជា​ក្រុម​អ្នក​លេង​ដំបូង​នៅ eSports ដែល​ការ​ចុះ​ឈ្មោះ​មាន​សមាជិក​ភេទ​ស្រី ចូលរួម​ការ​ប្រកួត​ជាមួយ​បុរស។ នៅ​ព្រឹត្តិការណ៍ Superliga ABCDE ក្នុង​ប្រទេស​ប្រេស៊ីល​នៃ​ការ​ប្រកួត​ហ្គេម League of Legends រឿងរ៉ាវ​មួយ​នេះ​បាន​នឹង​កំពុង​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង។

សមាជិក​យុវតី​រូប​ស្រស់​ស្ថិត​ក្នុង​ក្រុម INTZ គឺ​លេង​នៅ​តំណែង Support ​ហើយ​មាន​ឈ្មោះ​ដ៏​គួរ​ឲ្យ​ស្រលាញ់​ក្នុង​ហ្គេម​ហៅ​ថា 'Mayumi'។ មិន​ត្រឹម​តែ​រូប​សម្រស់​ស្អាត​នោះ​ទេ ប៉ុន្តែ​ទេពកោសល្យ​នៃ​ការ​លេង​ក៏​ប៉ិនប្រសព្វ​ថែម​ទៀត​ផង តាម​រយៈ​ការ​បង្ហាញ​ជាមួយ​តួ​អង្គ Nautilus និង Leona នាពេលកន្លងទៅ។

យ៉ាងណាមិញ​លទ្ធផលត្រូវសោកស្ដាយ​សម្រាប់​ជុំ​ទី ៤ ក្រុម INTZ បាន​បរាជ័យ​ក្រោម​ថ្វី​ដៃ UP នៅ​លទ្ធផល ១-២ ប៉ុន្តែ​ Mayumi នៅ​តែ​បង្ហាញ​ទឹកដៃ​យ៉ាង​ល្អ ជាមួយ​លទ្ធផល​នៃ​ការ​សម្លាប់ ១ ស្លាប់ ០ និង​ជួយ​មិត្ត​រួម​ក្រុម ១៥ ដង។

រំឭក​ថា​ Superlig ABCDE នៅ​ប្រទេស​ប្រេស៊ីល គឺ​ផ្តួចផ្តើម​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​ប្រចាំ​ប្រទេស ដោយ​ចាប់​ផ្តើម​តាំង​ពី​ឆ្នាំ ២០១៧ មក​ម្ល៉េះ។ មក​ទល់​ពេល​នេះ​សល់ ៤ ក្រុម​ប៉ុណ្ណោះ ដើម្បី​ចម្រាញ់​យក​អ្នក​ឈ្នះ​ចុង​ក្រោយ​ជាមួយ​ទឹកប្រាក់​ជិត ៥ ពាន់​ដុល្លារ​អាមេរិក៕

អានអត្ថបទ:

ប្រភព៖ Zing ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់