• 2019-12-03 08:54:43
  • ព័ត៌មាន

Rolls Royce Phantom ពណ៌ក្រហមនេះ មានតែមួយគត់លើលោក ព្រោះមូលហេតុពិសេសមួយ

  • 2019-12-03 08:54:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rolls-Royce បានអបអរសាទរខួបលើកទី១១៥ នៃក្រុមហ៊ុនរថយន្តប្រណីតរបស់ខ្លួន ដោយបញ្ចេញរថយន្ត Phantom ពណ៌ក្រហមដ៏ពិសេស។

រថយន្ត Rolls Royce Phantom ពណ៌ក្រហម ដែលមានតែមួយគ្រឿងគត់លើលោកនេះ នឹងត្រូវដាក់លក់ដេញថ្លៃ ហើយបរិច្ចាគលុយទាំងនោះ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍។

រចនាឡើងដោយ Bespoke Design Collective ក្នុងក្រុង Goodwood ប្រទេសអង់គ្លេស រថយន្ត Phantom ដ៏ស្រស់ស្អាតនេះ បានប្រើទឹកថ្នាំពណ៌ក្រហម Magma Red ជាមួយនឹងគ្រីស្តាលដ៏ពិសេស លើស្រទាប់ចុងក្រោយបង្អស់នៃទឹកថ្នាំ។ ទឹកថ្នាំចុងក្រោយមាន ៥ស្រទាប់ ដោយស្រទាប់និមួយៗត្រូវប៊ូលាដោយដៃផ្ទាល់ រយៈពេលជាង ៥ម៉ោងឯណោះ។

មិនតែប៉ុណ្ណោះ ផ្នែកខាងក្នុងនៃរថយន្ត Phantom ដ៏ពិសេសនេះ បានបំពាក់ពូកស្បែកពណ៌ស Arctic White រំលេចដោយពណ៌ក្រហម Mugello Red ផងដែឬ។

គួរឲ្យដឹងថា រថយន្ត Rolls Royce Phantom ពណ៌ក្រហម មានតែមួយគ្រឿងគត់លើលោកនេះ នឹងត្រូវដាក់តាំងបង្ហាញនៅសារមន្ទីរ One Thousand Museum ក្នុងទីក្រុង Miami រដ្ឋ Florida សហរដ្ឋអាមេរិក នៅថ្ងៃទី០៤ ធ្នូ ខាងមុខនេះ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់