• 2019-11-25 10:11:17
  • ព័ត៌មាន

ថ្នាក់បង្រៀនថតរូប/វីដេអូ “The Fantastic 3 Workshop” ធ្លាប់តែមាននៅក្រៅប្រទេស ឥឡូវមកដល់ខ្មែរបាត់!

  • 2019-11-25 10:11:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ប្លែក​ជា​មួយ​ការ​មក​ដល់​នៃ​កម្មវិធី​សិក្ខា​សាលា​ជំនាញ​ថត​រូប​ជាន់​ខ្ពស់ “The Fantastic 3 Workshop” ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ទី​ ២០ ២១ ២២ ខែ​មករា ឆ្នាំ២០២០ ខាង​មុខ​នេះ ដែល​រៀប​ចំ​ផ្តល់​ជូន​ដោយ CMPA – Certified Master Photographer Alliance។

អ្នក​នឹង​បាន​ជួប​ផ្ទាល់​ជា​មួយ​នឹង​អ្នក​ជំនាញ​ខាង​វិស័យ​ថត​រូប​ដ៏​ល្បីៗ​ទាំង​ ៣ ​ដែល​មក​ពី Professional Masterclass Training គឺ​លោក KEDA.Z FENG លោក NIK PEKRIDIS និងលោក JOHNSON WEE។

THE FANTASTIC 3 ជា​កម្មវិធី​សិក្ខាសាលា​ដែល​ផ្ដល់​ឱកាស​ជូន​យុវជន​ដែល​មាន​ចំណាប់​អារម្មណ៍​ក្នុងវិស័យា​​ថត​វីដេអូ (Videography) និង​រូបភាព (Photography) បាន​បង្ហាញ​ពី​ទេពកោសល្យ​និង​បញ្ចេញ​ស្នាដៃ​របស់​ខ្លួន​ឲ្យ​កាន់​តែ​អស្ចារ្យ ។ លើស​ពី​នេះ មុន​មក​ដល់​កម្ពុជា THE FANTASTIC 3 ជា​កម្មវិធី​លំដាប់​អន្តរជាតិ​ត្រូវ​បាន​ប្រព្រឹត្តិ​ឡើង​នៅ​ប្រទេស​ជា​ច្រើន​ជុំវិញ​ពិភពលោក​រួច​មកហើយ។

ក្នុង​រយៈពេល​៣​ថ្ងៃ​នេះ​អ្នក​ចូលរួម​នឹង​ទទួល​បាន​ចំណេះ​និង​ជំនាញ​ច្បាស់​លាស់​ពី​ការ​ថត​រូប កែរូប និង​ទ្រឹស្តី ​ឬ​គោលគំនិត បច្ចេកទេស​ល្អៗ​ដោយ​ការ​ជជែក​ផ្ទាល់​ជា​មួយ​អ្នក​បណ្តុះបណ្តាល។ លើស​ពី​អ្នក​នឹង​ទទួល​បាន​លិខិត​បញ្ជាក់​ពី​ការ​បាន​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​ខ្លី​នេះ​ទៀត​ផង​។

  • ​សម្រាប់​ការ​ចុះ​ឈ្មោះ​អាច​ចូល​ទៅ​កាន់ http://register.cmpacambodia.com

  • តម្លៃ​ត្រឹម ៦៧០ ដុល្លារ​​សម្រាប់​ការ​ចុះ​ឈ្មោះ​ក្នុង​ខែ​វិច្ឆិកា

  • តម្លៃ​ពេញ ៧៧០ ដុល្លារ (ចំនួន​មាន​កំណត់)៕

មតិយោបល់