• 2019-11-25 06:31:51
  • ផលិតផលថ្មី

សិស្សម្នាក់បែកគំនិត​ផលិត AirPods ទំហំធំប៉ុនម៉ាស៊ីនផ្លុំសក់

  • 2019-11-25 06:31:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សារព័ត៌មាន Business Insider បាន​ចុះ​ផ្សាយ​អំពី​សិស្ស​វ័យ ១៧ ឆ្នាំ​ម្នាក់​ ឈ្មោះ Aaron Beckman រស់​នៅ​រដ្ឋ​ Minnesota សហរដ្ឋអាមេរិក ដែល​រូប​គេ​បាន​ផលិត​នូវ​​ឧបករណ៍​បំពង​សំឡេង Bluetooth ដែល​មាន​រូបរាង​ដូច​កាស​ AirPods របស់ Apple។

រូបភាព​នៃ​កាស​ទំហំ​ធំ​ដែល​ Aaron បាន​បង្ហោះ​លើ​ទំព័រ Reddit ពេល​មាន​ចុច​ Upvote រហូត​ដល់​ជាង ៧៨ ០០០ ដង និង​មាន​ការ​បញ្ចេញ​មតិ​ជាង ២ ពាន់​ដង។​ ការ​បញ្ចេញ​មតិ​ភាគ​ច្រើន​គឺ​ក្នុង​ន័យ​សរសើរ​គំនិត​មួយ​នេះ។

Speaker នេះ​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា​ AirPods Max ដែល​វា​មាន​កម្ពស់ ២៥,៤ ស.ម មាន​ការ​ឌីហ្សាញ​ស្រដៀង​នឹង​ AirPods ផ្នែក​ខាង​ឆ្វេង។ Aaron បង្កើត​ Speaker នេះ ដោយ​ប្រើ​ប្រាស់​ម៉ាស៊ីន​ព្រីន 3D ដែល​មាន​នៅ​សាលា ដែល​ចំណាយ​ពេល​ ២២ ម៉ោង​ក្នុង​ការ​បង្កើត​វា៕

ចុចអាន ៖ ខ្លាំង​ជាង​មុន ទំហំ RAM នឹង​ឡើង​ដល់ 6GB លើ iPhone 12 Pro Max ឆ្នាំ ២០២០

ប្រភព៖ Zing ប្រែ​សម្រួល៖ សុខហេង

មតិយោបល់