• 2019-11-20 02:04:00
  • ព័ត៌មាន

អ្នកប្រើ OnePlus 3 និង 3T ទទួលបានការមើលថែពីក្រុមហ៊ុនលើកចុងក្រោយ

  • 2019-11-20 02:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​រយៈពេល​ ៣ ឆ្នាំ​ នៅ​ទី​បំផុត​ស្មាតហ្វូន OnePlus 3 និង 3T បាន​ឈាន​ដល់​​​ចំណុច​ចុង​ក្រោយ​នៃ​ការ​ទទួល​បាន​ការ​អាប់ដេត​ផ្នែក Software។ ក្រុមហ៊ុន OnePlus បាន​​បញ្ចេញ​នូវ​​ការ​អាប់ដេត​ចុង​ក្រោយ​មួយ​សម្រាប់ OnePlus 3/3T នា​ថ្ងៃ​នេះ។

វា​គឺ​ជា​ការ​អាប់ដេត​បង្កើន​សុវត្ថិភាព​ ដែល​ដោះ​ស្រាយ​បញ្ហា​សុវត្ថិភាព​កើត​មាន​កាល​ពី​ខែ​តុលា ឆ្នាំ ២០១៩។ វា​ក៏​មាន​អាប់ដេត​នូវ​សេវាកម្ម​ Google Mobile Services ហើយ​បន្ថែម​ពី​នេះ​មាន​ការ​ជួសជុល​ចន្លោះ​ប្រហោង​ផង​ដែរ។ ការ​អាប់ដេត​នេះ​មាន​តាម​ដំណាក់​កាល​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ។

OnePlus 3 ប្រកាស​ចេញ​នៅ​ខែ​មិថុនា ឆ្នាំ ២០១៦ ហើយ OnePlus 3T ប្រកាស​ចេញ​នៅ​ខែ​វិច្ឆិកា។ ការ​អាប់ដេត​ Software នៃ​ស្មាតហ្វូន​ទាំង​ពីរ​ដើម​ឡើយ​ត្រូវ​ចប់​នៅ​ខែ​វិច្ឆិកា​ ឆ្នាំ ២០១៨ ប៉ុន្តែ​ក្រុមហ៊ុន​បាន​បន្ត​ផ្ដល់​ការ​អាប់ដេត​រហូត​ដល់​ឆ្នាំ ២០១៩ ដែល​អាច​ឲ្យ​វា​ដំឡើង​នូវ Android 9 Pie បាន។ នេះ​មាន​ន័យ​ថា​វា​ទទួល​បាន​ការ​អាប់ដេត Android OS បាន​ ៣ ជំនាន់ ដែល​ច្រើន​ជាង​ការ​អាប់​ដេត​ដែល​​ស្មាតហ្វូន Android ភាគ​ច្រើន​អាច​ទទួល​បាន៕

ចុចអាន ៖ មិន​ទាន់​ដប់​ថ្ងៃ​ស្រួលបួល​ផង Apple ​ប្រកាស iOS ថ្មី​មក​ទៀត​ហើយ

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់