• 2019-11-18 01:17:27
  • ព័ត៌មាន

iPhone SE 2 ​តម្លៃ ៣៩៩ ដុល្លារ​និង iPad Pro ​ប្រើ​កាមេរ៉ា​ភ្លោះ ត្រៀម​ប្រកាស​ដើមឆ្នាំ​ក្រោយ

  • 2019-11-18 01:17:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Ming-Chi Kuo អ្នក​វិភាគ​ល្បី​ឈ្មោះ​មួយ​រូប បាន​ព្យាករណ៍​ថា Apple នឹង​មាន​គម្រោង​ដាក់​បង្ហាញ iPhone SE 2 ក៏​ដូច​ជា iPad Pro សេរ៊ី​ថ្មី​នៅ​អំឡុង​ឆមាស​ទី ១ ឆ្នាំ ២០២០។

ស្មាតហ្វូន​ម៉ូឌែល​នេះ​តាម​ប្រភព​បាន​ទម្លាយ​ថា​នឹង​ពុំ​មាន​ភាព​ខុស​គ្នា​អ្វី​ច្រើន​នោះ​ទេ បើ​ធៀប​នឹង iPhone 8 ដែល​បង្ហាញ​ខ្លួន​កាល​ពី​ឆ្នាំ ២០១៦ ពោល​គឺ​ទាំង​ទំហំ​តួ​ខ្លួន ជាមួយ​ការ​បន្ត​ប្រើប្រាស់​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ​លើ​ប៊ូតុង Home ជា​ធម្មតា។ រក្សា​ការ​ប្រើប្រាស់​អេក្រង់ ៤,៧ អ៊ីញ អម​បន្ទះ​ឈីប Apple A13 និង RAM 3GB វា​មាន​តម្លៃ​ចាប់​ពី ៣៩៩ ដុល្លារ ស្ថិត​ក្នុង​ជម្រើស ៣ ពណ៌​មាន​ប្រផេះ ទឹក​ប្រាក់ និង​ក្រហម​ជា​ដើម។

ក្រៅ​ពី SE 2 ក្រុមហ៊ុន​អាមេរិក​ក៏​រំពឹង​នឹង​ប្រកាស​នូវ iPad Pro មាន​ប្រើប្រាស់​កាមេរ៉ា​ភ្លោះ អម​គ្រាប់ 3D ToF Sensor ហើយ​ទាក់ទិន​នឹង​កាលបរិច្ឆេទ​ទំនង​ជា​មិន​ខុស​ពី​រាល់​ឆ្នាំ​គឺ​អាច​ប្រកាស​នៅ​ខែ​មិនា ខណៈ​តម្លៃ​ក៏​មិន​សូវ​ជា​ខ្ពស់​ប៉ុន្មាន​ដែរ៕

អានអត្ថបទ:

ប្រភព៖ techmoblog ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់