• 2019-11-15 02:19:59
  • ព័ត៌មាន

​ប្រកាស​ស្វែងរក​ម្ចាស់! កាស AirPods Pro ​ជំនាន់​ពិសេស​តម្លៃ​ជិត ៧០ ០០០ ដុល្លារ

  • 2019-11-15 02:19:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Apple ​បាន​ដាក់​លក់​កាស​ AirPods Pro ជំនាន់​ចុង​ក្រោយ​របស់​ខ្លួន​នៅ​តម្លៃ ២៤៩ ដុល្លារ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក។ ស្រាប់​តែ​ថ្មីៗ​នេះ​ក្រុមហ៊ុន​ប្រទេស​រុស្ស៊ី Caviar ​បាន​ច្នៃ​បង្កើត​ឡើង​នូវ​ប្រភេទ AirPods Pro ពិសេស​ដែល​មាន​តម្លៃ​ដល់​ទៅ ៦៧ ៧៩០ ដុល្លារ

ឲ្យ​ឈ្មោះ "AirPods Pro Gold Edition" ដែល​មាន​តម្លៃ​ខ្ពស់​ជាង​កាស​ធម្មតា​ដល់​ទៅ ២៧២ ដង វា​មាន​លក្ខណៈ​ពិសេស​ខុស​ត្រង់​ការ​ស្រោប​មាស​ប្រមាណ ១៨ ការ៉ាត់​ជុំវិញ​ទាំង​ផ្នែក​នៃ​តួ​កាស​និង​ប្រអប់​សាក​ថ្ម។

ក្រុមហ៊ុន Caviar បាន​និយាយ​ថា៖ "យើង​ជឿជាក់​ថា​កាស AirPods Pro Gold Edition នេះ​នឹង​រក​ឃើញ​ម្ចាស់​របស់​វា​ឆាប់ៗ ដោយ​មិន​ត្រឹម​តែ​ផ្តល់​ជូន​នូវ​គុណភាព​សំឡេង​ល្អ ទៀត​សោត​ទាំង​រូបរាង​ដ៏​ប្រណីត​ទៀត​ផង"។

រំឭក​ថា​ក្រៅ​ពី​នេះ​ខាង​ក្រុមហ៊ុន​ក៏​មាន​លក់​នូវ​ប្រភេទ​រចនាបថ​ស្រោប​ដោយ​ស្បែក​ក្រពើ​និង​ពស់ ដែល​ចាប់​លក់​ពី​តម្លៃ​ទាប​បំផុត ១ ៣២០ ដុល្លារ ដល់ ១ ៤០០ ដុល្លារ​ផ្អែក​តាម​ជម្រើស​នៃ​ការ​ពេញ​ចិត្ត៕

អានអត្ថបទ:

ប្រភព៖ Zing ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់